• 2018-02-28 02:00:27
  • ព័ត៌មាន

ចេញ​ហើយ​លទ្ធផល​ប្រៀបធៀប​ថាមពល​ថ្ម​រវាង Galaxy S8 និង Galaxy S9

  • 2018-02-28 02:00:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជៀសវាង​នៅ​មាន​មន្ទិល​សង្ស័យ​ជុំវិញ​ថាមពល​ថ្ម​ស្មាតហ្វូន​ជំនាន់​ក្រោយ Galaxy S9 និង​ត្រកូល S8 ក្រុមហ៊ុន SAMSUNG ផ្ទាល់​ក៏​បង្ហាញ​ពី​ការ​ប្រៀបធៀប​ឲ្យ​ដាច់ស្រេច ទាំង​ថ្ម ៣ ០០០mAh (Galaxy S9) និង​ថ្ម ៣ ៥០០mAh (Galaxy S9+) ថ្វី​បើ​ទំហំ​ប៉ុន​ជំនាន់​មុន តើ​ការ​ប្រើប្រាស់​ខុស​គ្នា​ឬ​បែប​ណា?

ថាមពល​ប្រើប្រាស់ Galaxy S9 Vs Galaxy S8

ដូច​អ្វី​ដែល​បាន​ឃើញ​ទោះ​ពេល​បើក​មុខងារ Always-On Display ម៉ូឌែល Galaxy S9 ក៏​បើក​ចម្រៀង MP3 បាន​ដល់ ៤៨ ម៉ោង យក​ឈ្នះ S8 បាន​ត្រឹម ៤៤ ម៉ោង បន្ថែម​ពេល​វេលា​ហៅ​ចេញចូល​ក៏​បាន​ដល់ ២២ ម៉ោង​លើស​ជំនាន់​មុន ២ ម៉ោង ប៉ុន្តែ​ចំណុច​សំខាន់​សោត​យ៉ាង​ដូច​ជា​ការ​ទស្សនា​វីដេអូ និង​ប្រើប្រាស់​អ៊ីនធឺណិត SAMSUNG មិន​បាន​ពង្រឹង​បន្ថែម​នោះ​ទេ។

ថាមពល​ប្រើប្រាស់ Galaxy S9+ Vs Galaxy S8+

ត្រកូល Plus ក៏​មិន​ខុស​គ្នា​ពី​ប្រភេទ​ធម្មតា ដោយ​វិវត្ត​ត្រឹម​ការ​ប្រើ​នៅ​ពេល​ស្តាប់​ចម្រៀង MP3 និង​ការ​ហៅ​ចេញចូល។ ប៉ុន្តែ​លទ្ធផល​តេស្ត​ទាំង​ស្រុង SAMSUNG ក៏​មិន​បង្ហើប​ច្បាស់លាស់ តើ​ស្ថិត​លើ​ម៉ូឌែល​ប្រើ​ឈីប Snapdragon 845 ឬ Exynos 9810 ដោយ​ជា​ទូទៅ​ប្រភេទ​ឈីប​ទាំង ២ ខ្លះ​ក៏​មាន​ការ​សន្សំសំចៃ​ថាមពល​ប្រើ​ប្រសើរ​ជាង​គ្នា​បន្តិចបន្តួច​ផង​ដែរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់