- 2018-02-27 04:30:06
- ព័ត៌មាន
មុនបង្កើត Khmer Smart Keyboard គ្រុយ វណ្ណា ឆ្លងកាត់រឿងរ៉ាវបែបណាខ្លះ?
- 2018-02-27 04:30:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនបង្កើត Khmer Smart Keyboard គ្រុយ វណ្ណា ឆ្លងកាត់រឿងរ៉ាវបែបណាខ្លះ?
ចន្លោះមិនឃើញ
ក្រោយពេលបាត់មុខរយៈធំធ្វើឲ្យអ្នកគាំទ្រកើតការសង្ស័យគ្រប់គ្នា លោកគ្រុយ វណ្ណា បានបង្ហាញមុខសារជាថ្មីនៅដើមឆ្នាំ ២០១៨។ តាមគណនី ហ្វេសបុក ផ្ទាល់ខ្លួនលោកប្រាប់ពីការចាកចេញពីក្រុម ដែលធ្វើឲ្យមហាជនទូទៅជាពិសេសអ្នកគាំទ្រក្តារចុចឆ្លាតវៃ មានការចាប់អារម្មណ៍រួមទាំងក្រុមការងារ Sabay ផង។
ការទម្លាយរឿងរ៉ាវនេះនៅតែជាអាថ៌កំបាំង ប៉ុន្តែ Sabay នាំប្រិយមិត្តដឹងពីប្រវត្តិខ្លះៗរបស់លោកលោក គ្រុយ វណ្ណា មុនលោកក្លាយជាបុគ្គលល្បីឈ្មោះមួយរូប៖
-ជាអ្នករស់នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងមានបងប្អូន ៥នាក់ ស្រី៣ ប្រុស២ លោកជាកូនទី៣។
-បានផ្លាស់មករស់នៅភ្នំពេញម្ដុំទួលទំពូង បន្តរៀនថ្នាក់វិទ្យាល័យរហូតចប់បាក់ឌុបនៅឆ្នាំ ២០០៣។ -កាលនៅរៀនវិទ្យាល័យ លោកចូលចិត្តមុខវិទ្យារូបវិទ្យាខ្លាំងជាងគេ។
-រៀនចប់បាក់ឌុបនៅឆ្នាំ ២០០៣ លោកបានបន្តរៀនបរិញ្ញាបត្រជំនាញ Programming និង Network នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងភាសាបរទេសថ្នាក់អាហារូបករណ៍នៅវិទ្យាស្ថានភាសាបរទេសពេលរសៀល។
-ធ្លាប់ធ្វើជាអ្នកបញ្ចូលបទចម្រៀង និងអ៊ុតទូរសព្ទ ដើម្បីរកចំណូលជួយគ្រួសារ ពេលកំពុងរៀននៅសាកលវិទ្យាល័យ។ -ក្រោយចប់បរិញ្ញាបត្រនៅឆ្នាំ ២០០៧ លោកបានបង្កើត System គ្រប់គ្រងហាងលក់ទំនិញមួយកន្លែងមួយកន្លែង មុនពេលហាងនោះដួលក្ស័យធុនទៅវិញ។
-នៅឆ្នាំ ២០០៧ ដដែល លោកបានប្រឡងជាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតរយៈពេល៣ឆ្នាំនៅជប៉ុនផ្នែក Khmer OCR ។
-ពេលរៀននៅប្រទេសជប៉ុន ក្រៅពីការសិក្សា ឆ្លៀតពេលទំនេរលោកធ្វើការនៅហាងនំ McDonald's ពីម៉ោង៥ ដល់ម៉ោង ៩ព្រឹក។ -ក្រោយចប់ថ្នាក់អនុបណ្ឌិតនៅទីនេះ លោកបានធ្វើការនៅក្រុមហ៊ុន Asial ប្រទេសជប៉ុនជាអ្នកសរសេរកម្មវិធីទូរសព្ទដោយទទួលបានប្រាក់ខែ ៣០០០ដុល្លារ ក្នុងមួយខែ។
-ក្រោយពេលធ្វើការនៅជប៉ុនបាន៣ឆ្នាំក៏ត្រឡប់មកខ្មែរវិញ នៅឆ្នាំ ២០១៤ ក៏បានបើកក្រុមហ៊ុនមួយមានឈ្មោះថា ALiEN DEV ដែលមានគ្នា ៤ នាក់ ។
-នៅពាក់កណ្ដាលឆ្នាំ ២០១៤ បានបង្កើតក្ដារចុចសម្រាប់ iOS មានឈ្មោះថា khmer Smart Keyboard ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង។
ក្រោយពេលលេចមុខជាថ្មី បច្ចុប្បន្នលោកបានធ្វើការជាអ្នក Develop នៅក្រុមហ៊ុនជប៉ុនមួយនៅទីក្រុងភ្នំពេញ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទបន្ត៖