- 2018-02-12 03:18:20
- ព័ត៌មាន
សិស្សវិទ្យាសាស្ត្រវត្តស្វាយ យកទ្រឹស្តីពីសៀវភៅតេស្តស្តែងៗឲ្យមើលតែម្តង
- 2018-02-12 03:18:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សវិទ្យាសាស្ត្រវត្តស្វាយ យកទ្រឹស្តីពីសៀវភៅតេស្តស្តែងៗឲ្យមើលតែម្តង
ចន្លោះមិនឃើញ
យុវសិស្សជំនាន់ទីពីរផ្នែកវិទ្យាសាស្ត្រនៅវិទ្យាល័យហ៊ុន សែនវត្តស្វាយខេត្តសៀមរាប នឹងមានរៀបចំកម្មវិធីពិព័រណ៍ Steam Fair ដើម្បីបង្ហាញពីស្នាដៃរបស់ក្រុមសិស្សផ្នែកវិទ្យាសាស្ត្រនិងវិស្វកម្ម។
កាន់តែប្លែក មានការលើកយកមេរៀនទ្រឹស្ដីសិក្សាក្នុងសៀវភៅ យកមកពិសោធន៍ស្ដែងៗឲ្យអ្នកទស្សនាបានឃើញផ្ទាល់ភ្នែក។
ប៉ិត សិលា ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុនសែន វត្តស្វាយ និងជាប្រធានក្រុមរៀបចំកម្មវិធីឲ្យដឹងថា ពិព័រណ៍ Steam Fair រៀបចំដោយក្រុមសិស្សផ្នែកវិទ្យាសាស្ត្រជំនាន់ទីពីរនៅវិទ្យាល័យហ៊ុន សែន វត្តស្វាយ។ កម្មវិធីនេះធ្វើឡើងពេញមួយព្រឹកនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។
ក្នុងកម្មវិធី នឹងមានបង្ហាញសម្ភារៈធ្វើដោយដៃ ការលើកយកទ្រឹស្ដីមេរៀនក្នុងសៀវភៅ យកមកអនុវត្តស្តែងៗដូចជាមេរៀនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈនិងគណិតវិទ្យា។ ក្រៅពីនេះ ក៏មានការដាក់បង្ហាញសម្ភារៈបែបច្នៃប្រឌិតរបស់ក្រុមវិទ្យាសាស្ត្រ និងរបស់សិស្សានុសិស្សដែលរៀនក្នុងកម្រិតពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ១២។
យុវជនរូបនេះបន្តថា ក្នុងកម្មវិធីនេះក៏នឹងមានការលេងល្បែងកម្សាន្ត ព្រមទាំងការប្រគំតន្ត្រីផងដែរ។
ដោយបានផ្ញើសារឲ្យ Sabay ជួយផ្សព្វផ្សាយផងនោះ យុវជនរូបនេះប្រាប់ថា ពិព័រណ៍ Steam Fair នឹងមានការចូលរួមពីមន្ទីរអប់រំខេត្ត មាតាបិតាសិស្ស គ្រូគ្រប់ជាន់ថ្នាក់នៃវិទ្យាល័យហ៊ុនសែន វត្តស្វាយ និងបណ្ដាអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត។
ក្រុមវិទ្យាសាស្ត្រ និងវិស្វកម្ម នៅវិទ្យាល័យ ហ៊ុន សែនវត្តស្វាយត្រូវបានគេឲ្យឈ្មោះថា "ក្រុមអ្នកវិទ្យាសាស្ត្រវ័យក្មេង"។ ពួកគេបានធ្វើឲ្យភ្ញាក់ផ្អើលម្ដងរួចទៅហើយ បន្ទាប់ពីបង្ហាញសមត្ថភាពផលិតផលឧបករណ៍ដូចជាវិទ្យុ ទូរសព្ទប្រើខ្សែ មីក្រូទស្សន៍ កែវយឺតមើលតារា អំពូលភ្លើង ឧបករណ៍បំពងសំឡេង (Speakers) និងឧបករណ៍ជាច្រើនទៀត ដោយប្រើធនធានក្រខ្សត់របស់ខ្លួន។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ
អានអត្ថបទ