• 2018-02-08 07:13:17
  • ព័ត៌មាន

មក​មើល​វីដេអូ​ឡើង​ស៊េរី iPhone 7 ​ទៅ iPhone X ប្លែក​ភ្នែក​ម្យ៉ាង​ដែរ!

  • 2018-02-08 07:13:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ទៅ​ប្រិយមិត្ត​បាន​ដឹង​ហើយ​ពី​តម្លៃ​ឡើង​សំបក iPhone 6 ទៅ iPhone X ដែល​ក្រុម​ការងារ​បាន​សាក​សួរ​តាម​ហាង​នានា​នៅ​ភ្នំពេញ អស់​ថ្លៃ​ប្រមាណ​ជា​ ៥០ ដុល្លារ​។ យ៉ាង​ណា​មិញ​​អត្ថបទ​នេះ​ចង់​ឲ្យ​ប្រិយមិត្ត​ ដឹងពី​របៀប​តំឡើង​វា​វិញ​ម្ដង។

iPhone 7 ពេល​កំពុងដំឡើងទៅ iPhone X

យោង​តាម​គណនី​យូធូប​ឈ្មោះ EverythingApplePro ដែល​បាន​ធ្វើ​វីដេអូ​ពី​របៀប​តំឡើង​នេះ បាន​រៀប​រាប់​ថា ពួក​គេ​កម៉្មង់​ទិញ​សំបក iPhone X ទាំង​នោះ​ពី​វិបសាយ​ប្រទេស​ចិន ដែល​មាន​ច្រើន​ពណ៌​ដូច​ជា​ពណ៌​ក្រហម ស និង​ខ្មៅ​ជា​ដើម​។​ ក្រោយ​ពី​ប្រៀបធៀប​សំបក ជាមួយ​នឹង​ទូរសព្ទ​ពិតៗ​ហើយបន្ត​មក​ពួក​គេ​ ក៏យក iPhone 7 មួយ​​​​មក​គាស់​​គ្រឿង​​ចេញ រួច​រៀប​ដាក់​ចូល​វិញ​ជាមួយ​សំបក iPhone X ពណ៌​ក្រហម​យ៉ាង​ស្អាត។

សង្កេត​ឃើញ​ថា ក្រោយ​ពេល​ដាក់​ចូល​ហើយ វា​នៅ​តែ​អាច​ប្រើ​បាន​ធម្មតា ប៉ុន្តែ​ផ្នែក​ខាងមុខ​អត់​មាន​កន្លែង​ឆក​ដូច iPhone X ទេ ហើយ​ផ្នែក​ក៏ខាង​​ក្រោយ​មិន​មែន​ជាកាមេរ៉ា​ភ្លោះ​ដែរ មាន​តែ​រូប​​​តំណាង​ប៉ុណ្ណោះ៕

ចង់​ដឹង​ពី​របៀប​តំឡើង​ស៊េរី​នេះ ទស្សនាវីដេអូ​ខាងក្រោម៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ រក្សា

មតិយោបល់