- 2018-02-08 03:44:03
- ព័ត៌មាន
អត្តពលិកកូរ៉េខាងជើងមិនអាចយក Note8 ដែល Samsung ចែកហ្វ្រីៗ ទៅស្រុកបាននោះទេ
- 2018-02-08 03:44:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្តពលិកកូរ៉េខាងជើងមិនអាចយក Note8 ដែល Samsung ចែកហ្វ្រីៗ ទៅស្រុកបាននោះទេ
ចន្លោះមិនឃើញ
Samsung បានប្រកាសកាលពីពេលកន្លងទៅថានឹងចែក Galaxy Note8 ដែលផលិតយ៉ាងពិសេសចំនួនជាង ៤ ០០០ គ្រឿងដល់អត្តពលិកដែលចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅប្រទេសកូរ៉េខាងត្បូង នាខែកុម្ភៈនេះ។
យ៉ាងណាក្ដីអត្តពលិកមកពីប្រទេសកូរ៉េខាងជើង រួមទាំងប្រទេសអ៊ីរ៉ង់ នឹងមិនអាចយកស្មាតហ្វូននេះត្រឡប់ទៅប្រទេសរបស់ខ្លួនបាននោះទេ ដោយសារច្បាប់របស់អង្គការសហប្រជាជាតិ។ នេះបើតាមការឲ្យដឹងពីអ្នករៀបចំព្រឹត្តិការណ៍។ ច្បាប់របស់អង្គការសហប្រជាជាតិបានហាមឃាត់ការយក Note8 ចូលប្រទេសកូរ៉េខាងជើង និងអ៊ីរ៉ង់ដោយសារតែគេយល់ថាវាអាចប្រើជាសព្វាវុធមួយបាន។
កាលពីឆ្នាំ ២០១៦ ក្រុមហ៊ុន Samsung ក៏បានផលិត Galaxy S7 Edge ស៊េរីពិសេសសម្រាប់ព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ដែលចែកឲ្យអត្តពលិក និងមានលក់សម្រាប់អតិថិជនដែលចាប់អារម្មណ៍ផងដែរ។ ខណៈនោះអត្តពលិកកូរ៉េខាងជើងក៏មិនអាចយក Galaxy S7 Edge បានដូចគ្នា ដោយគណៈកម្មការបានដកហូតវាពីអត្តពលិកចំនួន ៣១ រូប។
នេះក៏ដោយសារ S7 Edge ជាឧបករណ៍ល្មើសច្បាប់របស់កូរ៉េខាងជើងដែលហាមឃាត់ឧបករណ៍ GPS។ មិនតែប៉ុណ្ណោះមានប្រើឡូហ្គោ Samsung ម៉ាកសញ្ញាមួយរបស់កូរ៉េខាងត្បូង ជាប្រទេសជិតខាងដែលមិនត្រូវគ្នានឹងកូរ៉េខាងជើងចាប់តាំងពីឆ្នាំ ១៩៤៥ មក៕