- 2018-02-05 07:55:52
- ព័ត៌មាន
មេ Mercedes ត្រៀមសាកឡានបើកស្វ័យប្រវត្ត លើផ្លូវសាធារណៈតែម្តង
- 2018-02-05 07:55:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Mercedes ត្រៀមសាកឡានបើកស្វ័យប្រវត្ត លើផ្លូវសាធារណៈតែម្តង
ចន្លោះមិនឃើញ
ក្រុមហ៊ុនមេរបស់ Mercedes គឺ Daimler ដែលចាប់ដៃជាមួយអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាសម្រាប់យានយន្តដ៏លេចធ្លោ Bosch នឹងធ្វើការសាកល្បងរថយន្តបើកបរដោយស្វ័យប្រវត្តនាប៉ុន្មានខែខាងមុខ។
ការសាកល្បងបច្ចេកវិទ្យារថយន្តបើកស្វ័យប្រវត្តដែលកើតចេញក្នុងកិច្ចសហការរបស់ក្រុមហ៊ុនយក្សទាំងពីរនេះ គឺនឹងធ្វើឡើងឲ្យរត់នៅលើផ្លូវសាធារណៈតែម្ដង។ Daimler និង Bosch បានចំណាយពេលប្រមាណជាងមួយឆ្នាំមកហើយក្នុងការស្រាវជ្រាវ និងផលិតបច្ចេកវិទ្យាដ៏ពិសេសនេះ ដែលពួកគេឲ្យឈ្មោះថា Robo-taxis ។
វត្តមានរបស់ Robo-taxis នឹងធ្វើឲ្យកម្ដៅការប្រកួតប្រជែងផ្នែកផលិតបច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិកាន់តែកើនឡើង ខណៈបច្ចុប្បន្ន Tesla, Uber, Didi និង Alphabet Inc's (ក្រុមហ៊ុនមេរបស់ Google) សុទ្ធតែផលិតបច្ចេកវិទ្យាប្រភេទនេះដើម្បីក្ដាប់ទីផ្សាររថយន្តនាពេលអនាគត។
ក្នុងចំណោមក្រុមហ៊ុនទាំងនោះ Tesla ហាក់ឈានមុខគេមួយជំហាន ដែលបានដាក់ឲ្យរថយន្តរបស់ពួកគេមានមុខងារបើកបរដោយស្វ័យប្រវត្ត ជាមួយបច្ចេកវិទ្យាមានឈ្មោះថា Autopilot ។ ប៉ុន្តែ Autopilot របស់ Tesla ក៏ត្រូវគេប្រទះឃើញថាដំណើរការមិនប្រក្រតីសម្រាប់ម៉ូដែលមួយចំនួន ដែលដល់ថ្នាក់បង្កគ្រោះថ្នាក់ឲ្យអ្នកប្រើប្រាស់ផងដែរ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទបន្ទាប់