- 2018-02-05 02:59:04
- ព័ត៌មាន
មើលដំបូងស្មានតែ Nex ទាល់មើលកៀកទើបដឹងច្បាស់
- 2018-02-05 02:59:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលដំបូងស្មានតែ Nex ទាល់មើលកៀកទើបដឹងច្បាស់
ចន្លោះមិនឃើញ
រចនារូបរាងតូចច្រឡឹង បើមើលលំៗអាចច្រឡំ Suzuki Nex ប៉ុន្តែវាជាម៉ូដែលថ្មីមួយទៀតរបស់ក្រុមហ៊ុន Keeway។ ក្រុមហ៊ុន Keeway ទើបបានបញ្ចេញម៉ូតូសែស្រឡាយថ្មី ដើម្បីប្រកួតប្រជែងជាមួយ Nex របស់ Suzuki។
SIP ជាប្រភេទម៉ូតូ Scooter មានបំពាក់កម្លាំងម៉ាស៊ីន 125 សេសេ ធំជាង Nex ដែលមានម៉ាស៊ីនត្រឹម 113 សេសេតែប៉ុណ្ណោះ។ ដំណើរការដោយប្រើប៊េនសាំងខុសពី Nex ដែលប្រើប៊ិច។ និយាយពីកម្រិតស៊ីសាំងប្រហាក់ប្រហែលគ្នាគឺ ១០០ គីឡូស៊ីប្រហែលពីរលីត្រ។
ចំណុចធ្នាក់ចិត្តសម្រាប់អ្នកចង់សាកល្បង SIP គឺតម្លៃ។ បើតាមក្រុមហ៊ុននាំចូល SIP តម្លៃប្រហែល ៩៨០ ដុល្លារ ពេលដែល Nex តម្លៃចន្លោះ ១ ៦០០ ទៅ ១ ៧០០ ដុល្លារ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ
អានអត្ថបទ