- 2018-02-03 07:10:22
- ព័ត៌មាន
Apple ធានាជួសជុលមិនយកលុយ ចំពោះ iPhone 7 មានបញ្ហានេះ
- 2018-02-03 07:10:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ធានាជួសជុលមិនយកលុយ ចំពោះ iPhone 7 មានបញ្ហានេះ
ចន្លោះមិនឃើញ
Apple បានចាប់ផ្ដើមកម្មវិធីជួសជុលឥតគិតថ្លៃមួយសម្រាប់ iPhone 7 ដែលមានបញ្ហាមួយធ្វើឲ្យទូរសព្ទមិនមានសេវា ទោះស្ថិតក្នុងតំបន់ដែលមានសេវាក្ដី។ ក្រុមហ៊ុននិយាយថាបញ្ហានេះបណ្ដាលមកពីគ្រឿងបន្លាស់លើ Main Logic Board ដែលមានកំហុសបច្ចេកទេស។
បញ្ហានេះប៉ះពាល់លើម៉ូដែល iPhone 7 តិចតួចប៉ុណ្ណោះ ហើយចំពោះទូរសព្ទដែលមានបញ្ហានេះ ផលិតឡើងនៅចន្លោះខែកញ្ញា ឆ្នាំ ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ ២០១៨ និងមានលក់នៅប្រទេសចិន, ហុងកុង, ជប៉ុន, ម៉ាកាវ និង សហរដ្ឋអាមេរិក។ លេខម៉ូដែលដែលមានបញ្ហានេះរួមមាន A1660, A1780 និង A1779 ដោយអតិថិជនអាចឆែកមើលលេខម៉ូដែលបាននៅផ្នែកខាងក្រោយទូរសព្ទ។
ដំណឹងដំបូងអំពីបញ្ហានេះបានលិចចេញឡើងតាំងពីខែកញ្ញា ឆ្នាំ ២០១៦ នៅពេល Apple ចាប់ផ្ដើមធ្វើការស៊ើបអង្កេតលើ iPhone 7 ដែលបង្ហាញសារ "No Service”។ គួរបញ្ជាក់ថាអតិថិជនដែលមានបញ្ហានេះអាច ទៅកាន់ហាង Apple ផ្លូវការដើម្បីធ្វើការជួសជុលដោយឥតគិតថ្លៃ៕