• 2018-01-28 02:48:00
  • ព័ត៌មាន

HMD នឹង​មាន​ត្រកូល Plus ដាក់​ឲ្យ Nokia ជំនាន់​ឆ្នាំ ២០១៨

  • 2018-01-28 02:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ទៅ​កាល​ពី​ខែ​តុលា​ឆ្នាំ ២០១៧ ក្រុមហ៊ុន HMD Global បាន​ប្រកាស​បង្ហាញ​នូវ​ម៉ូដែល Nokia 7 ដែលទើប​តែ​ចរាចរ​លក់​លើ​ទីផ្សារ​អន្តរជាតិ​នា​ដើម​ឆ្នាំ ២០១៨។ មិន​យូរ​ប៉ុន្មាន​ក៏​មាន​ចចាមអារ៉ាម​លេច​លឺ​នូវ​ត្រកូល Nokia 7 Plus មួយ​បន្ថែម​ទៀត ត្រៀម​បង្ហាញ​ខ្លួន​ពេល​ខាង​មុខ។

​អំឡុង​ថ្ងៃ​ទី ២៦ មករា បានលេច​ឈ្មោះ​នៅ​លើ​គេហទំព័រ Geekbench អម​ជាមួយ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីនដោយ​ការ​វាយ​តម្លៃ​នៃ​ល្បឿន Single-core ទទួល​បាន ១ ៦៣៦ ពិន្ទុ ស្រប​ពេល Multi-core បាន ៥ ៩០២ ពិន្ទុ។​ ដំណើរការ​លើ Android 8.0 Oreo មាន RAM ទំហំ 4GB និង​ប្រើ​ឈីប Snapdragon 660 វិវត្ត​លើ​ជំនាន់​ចាស់​ប្រើ​ត្រឹម Snapdragon 630។​

ថ្វី​បើ​មិន​ទាន់​មាន​ការ​បង្ហើប​ច្បាស់​ការ​ពី​ក្រុមហ៊ុន HMD Global ប៉ុន្តែ​ទាក់ទង​កាល​បរិច្ឆេទ​បង្ហាញ​ខ្លួន​ត្រូវ​បាន​គេ​រំពឹង​ទុក​នឹង​ធ្វើ​ទៅ​នៅ​អំឡុង​ពិព័រណ៍ Mobile World Congress 2018 ចន្លោះ​ថ្ងៃ ២៦ កុម្ភៈ ដល់ ១ មិនា នៅ​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ។​

ប្រភព: https://browser.geekbench.com/v4/cpu/6716846

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

មតិយោបល់