- 2018-01-26 04:45:57
- ព័ត៌មាន
កុំឲ្យអស់ថ្លៃពន្ធបន្ថែម មើលម៉ាស៊ីន Highlander ឲ្យច្បាស់មុនទិញ
- 2018-01-26 04:45:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យអស់ថ្លៃពន្ធបន្ថែម មើលម៉ាស៊ីន Highlander ឲ្យច្បាស់មុនទិញ
ចន្លោះមិនឃើញ
អគ្គនាយកដ្ឋានគយ បានធ្វើការសម្រេចដំឡើងពន្ធអាករបន្ថែម ៥% លើរថយន្តដែលនាំចូលចាប់ពីខែមករា ២០១៨។ ការដំឡើងអាត្រាពន្ធ នឹងប៉ះពាល់ដល់ប្រភេទរថយន្តដែលមានកម្លាំងម៉ាស៊ីន លើសពី ៣ ០០០cc ដូចជាប្រភេទ Toyota Highland, Lexus និងរថយន្តដទៃទៀត។
Sabay នឹងបង្ហាញពីរថយន្ត Highlander ជាមួយកម្លាំងម៉ាស៊ីនផ្សេងៗ។
@ជំនាន់ទី១ ម៉ូដែលឆ្នាំ២០០១ ដល់ ២០០៧៖
Highlander ពីម៉ូដែលឆ្នាំ២០០១, ២០០២ និង ២០០៣ មានបំពាក់ម៉ាស៊ីន២ប្រភេទ គឺម៉ាស៊ីន៤ ទំហំ២.៤លីត្រ កម្លាំង១៥៥សេះ និងម៉ាស៊ីន ៦ ទំហំ ៣.០លីត្រ កម្លាំង២២០សេះ។
ចូលដល់ម៉ូដែលឆ្នាំ២០០៤ ឬពាក់កណ្ដាលជំនាន់ទីមួយ រថយន្ត Highlander ធ្វើការកែប្រែដោយបំពាក់ម៉ាស៊ីនពីរប្រភេទគឺម៉ាស៊ីន៤ ទំហំ២.៤លីត្រ កម្លាំង១៥៥សេះ និងម៉ាស៊ីន៦ ទំហំ ៣.៣ លីត្រ កម្លាំង២៣០សេះ។ ប៉ុន្តែនៅម៉ូដែលបន្ទាប់ ២០០៥, ២០០៦, ២០០៧ រថយន្ត Highlander ម៉ាស៊ីន៦ ត្រឡប់មកទំហំ ៣.០លីត្រ កម្លាំង២២០សេះវិញ។ @ជំនាន់ទី២ ម៉ូដែលឆ្នាំ២០០៨ ដល់ ២០១៣៖
ម៉ូដែលថ្មី Highlander ២០០៨ មានបំពាក់នូវម៉ាស៊ីន ៦ ទំហំ៣.៥លីត្រ កម្លាំង២៧០សេះ និងគ្មានម៉ាស៊ីន៤ទៀតទេ។ ប៉ុន្តែចូលដល់ម៉ូដែលឆ្នាំ២០០៩, ២០១០, ២០១១, ២០១២, ២០១៣ និង ២០១៤ Toyota បានបំពាក់ម៉ាស៊ីន ៤ ឡើងវិញ តែទំហំ២.៧លីត្រ កម្លាំង១៨៧សេះ។
@ជំនាន់ទី៣ ម៉ូដែលឆ្នាំ២០១៤ ដល់ ២០១៦៖
សម្រាប់ម៉ូដែល ២០១៤ ដល់ ២០១៦ មាន ៣ ជម្រើសម៉ាស៊ីនគឺ ទំហំ ២.៧ លីត្រ អូតូ ៦ លេខ, ទំហំ ៣.៥លីត្រ អូតូ ៦ លេខ និងប្រភេទកូនកាត់ម៉ាស៊ីន ៦ ទំហំ ៣.៥ លីត្រ៕
បញ្ជាក់ថា៖ ប្រភេទម៉ាស៊ីនដែលលើស ៣.០ នឹងត្រូវបន្ថែមពន្ធ ៥% លើតម្លៃចាស់៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទបន្ទាប់