• 2018-01-24 05:05:14
  • ព័ត៌មាន

ស្ថាបនិក Codingate ឈ្នះ​ពាន​មួយ​ទៀត លើក​នេះ​បាន​ពី​ឥណ្ឌា​​ម្ដង

  • 2018-01-24 05:05:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សុខ សុភមង្គល ជា​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា Codingate បាន​ប្រជែង​ជាមួយ​បេក្ខជន​ខ្លាំង​ៗ​ក្នុង​តំបន់​អាស៊ាន​ដណ្ដើម​បាន​ពាន​លេខ​មួយ​គឺ អ្នក​ដឹក​នាំ​ក្រុមហ៊ុន​វ័យ​ក្មេង​បំផុត​ប្រចាំ ២០១៧ ក្នុង​កម្មវិធី India-ASEAN Youth Awards កាល​ពី​ម្សិលមិញ។

លោក សុខ សុភមង្គល ពេល​ឡើង​ទទួល​ពាននៅ​ឥណ្ឌា​

តាម​ការ​ឲ្យ​ដឹងពី​លោក សុខ សុភមង្គល បាន​និយាយ​ថា​កម្មវិធី India-ASEAN Youth Awards ប្រមូលផ្ដុំ​ដោយ​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុង​តំបន់​អាស៊ាន និង​បុគ្គល​បច្ចេកវិទ្យា​ដែល​មាន​បទពិសោធន៍​ជា​ច្រើន​រូប ក្នុង​នោះ​ដែរ​ក៏​មាន​បេក្ខជន​ពីរ​រូប​ផ្សេង​ទៀត​មក​ពី​កម្ពុជា​គឺ ខាង Cambodia Center for Human Rightsទទួល​បាន​ពាន Young Women Achiever និង​បេក្ខភាព​ពី​ក្រមហ៊ុន RTR Tours Co., Ltd ទទួល​បាន​ពាន Young Achiever Tourism sector។ ឯ​ពាន​តាម​ផ្នែក​ផ្សេងៗ​បាន​ទៅ​លើ​ប្រទេស​ផ្សេង​ដូចជា៖

  • Young Achiever: E-commerce sector
  • Young Achiever: Sports
  • Most Innovative Business Idea
  • Young Women Achiever
  • Young Achiever: Art & culture
  • Young Achiever: Family business
  • Young Achiever: Corporate Social responsibility
  • Young Achiever: Finance sector

ទស្សនា​វីដេអូ​ខាង​ក្រោម​៖

កន្លង​មក​នាយក​ប្រតិបត្តិ​វ័យ​ក្មេង​រូប​នេះ បាន​ឈ្នះ​ពាន​ផ្ទាល់​ខ្លួន​ជា​ច្រើន​ដូច​ជា៖

  • ពាន​សហគ្រិន​វ័យ​ក្មេង​ប្រចាំ​ឆ្នាំ ២០១៦ ក្នុង​កម្មវិធី Smart Technology Cambodian Young Entrepreneur Award-2016
  • ពាន​ស្ថាបនិក​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៧ Founder of the Year ក្នុង​​កម្មវិធី Cambodia Rice Bowl Startup Awards
  • ជាប់​ឈ្មោះ​ជា​សហគ្រិន​ជោគជ័យ​វ័យ​ក្មេង​បំផុត​ក្នុង​តំបន់​អាស៊ាន ក្នុង​បញ្ជី​ទស្សនាវដ្ដី Forbes 30 under 30
  • ស្ថាបនិក​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៧ Founder of the year ក្នុង​កម្មវិធី Asean Rice Bowl Startup Awards

#ចំណែក​កម្មវិធី​សុខក្រម និង Codingate របស់​លោក ធ្លាប់​ឈ្នះ​មេដាយ​ជា​ច្រើន​ដូចគ្នា​ដូច​ជា៖

  • ជយលាភី​មេដាយ​មាស​ផ្នែក​វិស័យ​ឯកជន(Private Secto)ក្នុង​កម្មវិធី ASEAN ITC Award-2017
  • ជយលាភី Best Startup of the Year កម្មវិធី Cambodia ICT Award-2017
  • ជយលាភី Best Life Sciences / Medtech Startup ​កម្មវិធី Cambodia ICT Award-2017
  • ជយលាភី Bounder of the Year ក្នុង​កម្មវិធី The ASEAN Rice Bowl Start Up Awards
  • ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​ជោគជ័យ​ទី ៥០ ក្នុង​តំបន់​អាស៊ាន 50 ASEAN Successful future business-2017
រូបភាព៖ ផ្ដល់​ឲ្យ​ |Sopheakmonkol Sok

អត្ថបទ៖ រក្សា

មតិយោបល់