• 2018-01-23 23:15:00
  • ព័ត៌មាន

មកមើល​គ្រឿង​ក្នុង​ទូរសព្ទ តម្លៃ ៥​ ដុល្លារ​ លក់​ផ្អើល​ប៉ុន្មាន​ថ្ងៃ​មុននេះ

  • 2018-01-23 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Deappo DE101 បាន​​ទាក់​ទាញ​មហាជន​​ បន្ទាប់​ទូរសព្ទ​ដែលមានការ​រចនា​រូបរាង​​តូច​ច្រឡឹង ត្រូវ​បាន​ដាក់​លក់​​តម្លៃ​​ឡើង​ដាច់ចង្កេះ​​ប្រមាណ ៥ ដុល្លារ។

ទូរសព្ទ​ប្រើ​ប៊ូតុង​ចុច​នេះ ស្រដៀង​ទៅ​ទូរសព្ទ​ចុច​ពិលដែរ រាង​ជ្រុង​​ទ្រវែង​សងខាង មាន​ប៊ូតុង​​មេ​នៅ​កណ្ដាល​។

រូប​រាង​ខាង​ក្រៅ​ស្រោប​ទៅ​ដោយ​ជ័រ​រឹង មាន​សន្ទះ​អាច​បិទ​បើក​សម្រាប់​ដាក់​ស៊ីម Memory Card និង​មានថ្ម​ជាប់ម៉ាស៊ីន​មិន​អាចដោះចេញបាន។

តាមប្រភព​ហាង​នាំ​ចូល​ឲ្យ​ដឹង​ថា ទូរសព្ទ​នេះ​មាន​ប្រភព​មកពី​ប្រទេស​ចិន។ លក្ខណៈ​ពិសេស​មួយ​ចំនួន​ដូច​ជា មាន​អេក្រង់ ១.៨ អ៊ីញ ប្រភេទ LCD, ប្រើ​ស៊ីម​ ២, មាន​កាមេរ៉ា​កម្រិត HD, មាន​វិទ្យុ និង Bluetooth, កម្លាំង​ថ្ម ១០៥០mAh, មាន ៣​ ពណ៌ ពណ៌ស ពណ៌​ខៀវ និង​ពណ៌​ខ្មៅ។ ​ក្នុង​ប្រអប់​មាន​ទូរសព្ទ ឆ្នាំង​សាក និង​កាស​ស្ដាប់​មួយ ហើយ​មាន​ជា​អក្សរ​ខ្មែរ​មក​ស្រាប់៕

អត្ថបទ៖ ម៉េងងី

មតិយោបល់