- 2018-01-23 00:24:43
- ព័ត៌មាន
តេស្តល្បឿនពីរជុំ រកជើងខ្លាំងរវាង iPhone X/Mate 10 Pro និង Galaxy Note 8
- 2018-01-23 00:24:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តេស្តល្បឿនពីរជុំ រកជើងខ្លាំងរវាង iPhone X/Mate 10 Pro និង Galaxy Note 8
ចន្លោះមិនឃើញ
ក្រុមការងារ PhoneBuff ដែលទទួលបានការគាំទ្រពេញទំហឹងលើគេហទំព័រ YouTube បានបន្តលើកយកការប្រៀបធៀបល្បឿនរវាងម៉ាស៊ីន iPhone X, Galaxy Note 8 និង Huawei Mate 10 Pro ដោយឆ្លងកាត់កម្មវិធី-ហ្គេមទាំង ១៦។ បញ្ជាក់ថាម៉ូដែលទាំង ៣ សុទ្ធសឹងតែមានលក្ខណៈសម្បត្តិគ្រឿងខ្ពស់ទាបជាងគ្នា។
iPhone X: ប្រើឈីប A11 Bionic, RAM 3GB, ROM ប្រភេទ NVME, មានអេក្រង់កម្រិត ២ ៤៣៦ x ១ ១២៥ ភីកសែល ហើយដំណើរការលើ iOS 11.2.2 (ថ្លៃ ៩៩៩ ដុល្លារ)
Huawei Mate 10 Pro: ប្រើឈីប Kirin 970, RAM 6GB, ROM ប្រភេទ UFS 2.1, មានកម្រិតរូបភាពច្បាស់ ២ ១៦០ x ១ ០៨០ ភីកសែល និងរត់លើ Android 8.0 Oreo (ថ្លៃ ៧៩៩ ដុល្លារ)
Samsung Galaxy Note8: ប្រើឈីប Snapdragon 835, RAM 6GB, ROM ប្រភេទ UFS 2.1 មានកម្រិតរូបភាពច្បាស់ ២ ៩៦០ x ១ ៤៤០ ភីកសែល និងរត់លើ Android 7.1.1 Nougat (ថ្លៃ ៩៤៩ ដុល្លារ)
នៅជុំទី ១ លទ្ធផលបង្ហាញថា iPhone X ជាអ្នកឈ្នះ ដោយប្រើពេលត្រឹម ១:២២ នាទី ខណៈ Mate 10 Pro ប្រើពេល ១:២៩ នាទី ហើយ Note 8 ប្រើពេលដល់ ១:៣២ នាទី។
ប៉ុន្តែនៅជុំទី ២ ក្រោយដំណើរការបើកកម្មវិធីទាំង ១៦ សារជាថ្មី iPhone X ឈរនៅលេខ ៣ ប្រើពេល ៥៧ វិនាទី ហើយ Mate 10 Pro ឆក់តំណែងលេខ ១ ប្រើពេល ២៦.៣៩ វិនាទី ខណៈលេខ ២ បានលើ Note 8 ប្រើពេល ២៨.៧៥ វិនាទី។ សរុបជារួម Mate 10 Pro ឈរលេខ ១, Note 8 លេខ ២ និង Galaxy Note 8 បានលេខ ៣។
ទស្សនាវីដេអូពេញលេញនៅខាងក្រោម:
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: