- 2018-01-21 02:05:47
- ព័ត៌មាន
រកឃើញមេរោគលើហ្គេមក្មេងលេង Google មិននៅស្ងៀមដាក់ធម៌ក្តៅភ្លាមៗ
- 2018-01-21 02:05:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញមេរោគលើហ្គេមក្មេងលេង Google មិននៅស្ងៀមដាក់ធម៌ក្តៅភ្លាមៗ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Security Check Point បានរកឃើញ Malware លើហ្គេមក្មេងៗលេងជាច្រើនដែលទាញយកពី Google Play ដោយផ្តល់ផ្ទាំងពាណិជ្ជកម្មមិនសមនឹងអាយុ។
របាយការណ៍របស់ Checkpoint បង្ហាញថា លើ Malware នេះអាចបង្ហាញផ្ទាំងពាណិជ្ជកម្មមិនសមរម្យលាក់បាំងក្នុងហ្គេម។ ករណីខ្លះ Virus អាចបង្ហាញអ្នកប្រើប្រាស់ឲ្យទាញយកកម្មវិធីកំចាត់មេរោគក្លែងក្លាយ ឬអាចបន្លំដោយឲ្យអ្នកបញ្ចូលលេខទូរសព្ទ។
ដោយយោងតាម Reuter ផ្ទាំងពាណិជ្ជកម្មក្នុងកម្មវិធីមានចំណងជើងផ្សេងៗ ដើម្បីទាក់ទាញក្មេងឲ្យចុចលើ ដូចជាពាក្យ "Drawing Lessons Lego Ninjago" ។
អ្នកនាំពាក្យពី Google បញ្ជាក់ថា៖ "យើងបានលុបកម្មវិធីជាច្រើនពី Google Play, បិទចោលគណនី Developer មួយចំនួន និងបន្តបង្ហាញដំណឹងបើមានការសង្ស័យទៅកាន់នរណាម្នាក់ពេលដំឡើងកម្មវិធីទាំងនោះ។ យើងអរគុណដល់ដំណើរការការងាររបស់ Check Point ដើម្បីជួយឲ្យអ្នកប្រើប្រាស់មានសុវត្ថិភាព"៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ