• 2018-01-22 02:46:28
  • ព័ត៌មាន

អ្នកស្រាវជ្រាវ ពិសោធន៍​យក​សំបក​បង្គា​​ បង្កើតជា​ប្លាស្ទិក​​ប្រើ​លើទូរសព្ទ​

  • 2018-01-22 02:46:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន Wyss របស់​សាកលវិទ្យាល័យ​ Harvard បាន​បង្កើតនិង​បម្លែង​ជីវប្លាស្ទិក (Bioplastic) ដោយ​ប្រើប្រាស់​វត្ថុធាតុ​មកពីសំបក​បង្គា​, សត្វល្អិត​, កោសិកា​ផ្សិត​ផ្សេងទៀត។

ដោយ​ទាញ​យកសារធាតុ​មួយ​ហៅថា Chitosan ពី​សំបក​បង្គា ហើយ​បាន​ប្រើ​បច្ចេកទេស​បម្លែង និង​ផលិត ដើម្បី​ផលិត​នូវ​ផលិតផល​មាន​តម្លៃ​ធូរ​ថ្លៃ  ដូចជា​ទូរសព្ទ​ចល័ត​, កាតុង​ដាក់​ស៊ុត​ និង​សូម្បី​តែ​គ្រាប់​អុក​។ 

ការ​បង្កើត​ពី​ការ​បន្សំ​រវាងសារធាតុ​ Chitosan និង​ប្រូតេអ៊ីន​ពី​សូត្រ​នេះ ត្រូវ​បាន​គេហៅ​ឈ្មោះ​ថា Shrilk។ ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​បាន​បង្កើត Shrilk ឃើញ​ពី​សក្ដានុពល​ក្នុង​ការ​ជំនួស​ប្លាស្ទិក​ធម្មតា​ចាប់​ពី​ថង់​សំរាម​, កន្ទប និង​ឡាំង ឬ​អាច​ជា​វត្ថុ 3D ដោយ​ប្រើ​បច្ចេកទេស​បម្លែង (Casting និង Injection molding)៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ howstuffworks ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់