• 2018-01-18 06:50:00
  • ព័ត៌មាន

កុំព្យូទ័រ​សមាជិក​ក្រុម​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ ដុន​ដាប​ខ្លាំង កំពុង​ដង្ហោយ​រក​ជំនួយ

  • 2018-01-18 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ខ្លះ​ប្រហែល​ជា​ធ្លាប់​ស្គាល់​ហើយ ក្រុម​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ ដែល​បាន​ព្យាយាម​ត្រួសត្រាយ​ផ្លូវ​រចនា​ពុម្ព​អក្សរ​ខ្មែរ​បាន​ច្រើន​ជាង ៥០០ ម៉ូត​មក​ហើយ។ ពេល​នេះ​កុំព្យូទ័រ​សមាជិក​ក្រុម​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ ដុន​ដាប​ខ្លាំង កំពុង​ដង្ហោយ​រក​ជំនួយ​ពី​អ្នក​ទាំង​អស់​គ្នា​។

លោក ឆូយ ប៊ុន​សុខ​ហេង ជា​សមាជិក​សកម្ម​ម្នាក់​ក្នុង​ក្រុម​បាន​រៀប​រាប់​ថា ដោយសារ​ខ្វះ​ខាត​លុយ​ក្នុង​ការ​ទិញ​កុំព្យូទ័រ​ល្អ​មក​ប្រើ ជាង២​ឆ្នាំ​មក​នេះ លោក​បាន​ទុក​ចោល​ការងារ​រចនា​ពុម្ព​អក្សរ​ត្រកូល iKampuchea ជាង ១០ ម៉ូត​មិន​ទាន់​បាន​ធ្វើ ហើយ​មក​ទល់​ថ្ងៃ​នេះ​កុំព្យូទ័រ​ក៏​ខូច​មើល​លែង​យល់ គ្មាន​លុយ​ជួសជុល​ទៀត ក៏​សម្រេច​ចិត្ត​អំពាវនាវ​ដល់​បងប្អូន​សប្បុរស​ធម៌ ជួយ​ថវិកា​ ដើម្បី​ទិញ​កុំព្យូទ័រ​មួយ​គ្រឿង សម្រាប់​យក​ប្រើប្រាស់​លើ​ការងារ​រចនា​ពុម្ភ​អក្សរ​ខ្មែរ។

បើ​សិន​ជា​មាន​បងប្អូន​ណា​ចង់​បរិច្ចាគ​ថវិកា ឬ​កុំព្យូទ័រ ទៅ​លើ​អ្នក​បង្កើត​ពុម្ពអក្សរ​ខ្មែរ​ដែល​កំពុង​ប្រើប្រាស់​លើ​កុំព្យូទ័រ​អាច​ទំនាក់ទំនង​តាម​នេះ​បាន ព្រោះ​ពុម្ពអក្សរ​ខ្មែរ​ដែល​ពួក​យើង​ប្រើ​រាល់ថ្ងៃ​គឺ​ចេញ​ពី​ពួកគាត់​ទាំងអស់។

ចឹង​បើ​បង​ប្អូន​ណា​​ចង់​ជួយ​សម្រួល​ដល់​ការងារ​របស់​ពួក​គាត់ អាច​ទំនាក់ទំនង​តាម​លេខ​ទូរសព្ទ៖ 069 556 887/089 556 887។

មើល​​វិដេអូ​នេះ ទើប​ដឹង​កុំព្យូទ័រ​ដុន​ដាប​ប៉ុណ្ណា

អត្ថបទ៖ រក្សា

មតិយោបល់