- 2018-01-17 01:20:40
- ព័ត៌មាន
មើលទូរទស្សន៍នៅទីងងឹត អាចប៉ះពាល់ភ្នែក ពិតជាចឹងមែនអត់?
- 2018-01-17 01:20:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលទូរទស្សន៍នៅទីងងឹត អាចប៉ះពាល់ភ្នែក ពិតជាចឹងមែនអត់?
ចន្លោះមិនឃើញ
មានការនិយាយតគ្នាពីមាត់មួយទៅមាត់មួយ ថាការមើលទូរទស្សន៍នៅទីងងឹតអាចបង្កបញ្ហាដល់ភ្នែករបស់យើងជាធ្ងន់ធ្ងរ។ យោងតាមអ្នកជំនាញពីស្ថាប័ន LRC នៃវិទ្យាស្ថាន Rensselaer Polytechnic បានបដិសេធជុំវិញមតិមួយនេះ ដោយវាគ្រាន់តែធ្វើឲ្យអ្នកស្រវាំងភ្នែកធម្មតានិងឈឺក្បាលបន្តិចបន្តួចប៉ុណ្ណោះ។
ការសិក្សាបានប្រមូលនូវក្រុមអ្នកស្ម័គ្រចិត្តឲ្យទស្សនាខ្សែភាពយន្តលើទូរទស្សន៍អេក្រង់លាត ដោយពាក់កណ្ដាលនៃពួកគេ អង្គុយមើលនៅទីតាំងងងឹត ហើយចំណាយពេលមួយម៉ោងទៀតអង្គុយមើលនៅទីតាំងភ្លឺ ស្របពេលមួយក្រុមទៀតធ្វើរបៀបនេះតែបញ្ច្រាសពីគ្នា (មើលភ្លឺមុនងងឹតក្រោយ)។
ក្រោយពេលបញ្ចប់អ្នកស្ម័គ្រចិត្តទាំងអស់ត្រូវបានហៅចូលឲ្យឆ្លើយតបនូវអ្វីដែលបានឃើញ តាមរយៈការចុចប៊ូតុង ក្នុងគោលដៅឲ្យអ្នកស្រាវជ្រាវគ្រប់គ្រងនិងកត់សម្គាល់ពីដំណើរការខួរក្បាលចាប់តាំងពីមុនមើលនិងមើលទូរទស្សន៍រួចហើយ។ ទៀតសោតក៏សួរនាំពួកគេពីកម្រិតនៃពន្លឺជះពីទូរទស្សន៍ថាប៉ះពាល់ខ្លួនគេប៉ុណ្ណា។
សេចក្ដីសន្និដ្ឋានជារួមពិតណាស់ដែលការមើលទូរទស្សន៍នៅទីតាំងមានពន្លឺគ្រប់គ្រាន់កាត់បន្ថយបញ្ហាស្រវាំងភ្នែក តិចជាងការមើលនៅទីងងឹត មួយវិញទៀតសោតក៏បញ្ចៀសអ្នកពីបញ្ហាអស់កម្លាំង, នឿយហត់, ឆាប់ងងុយគេង ប៉ុន្តែពុំសង្កេតឃើញការកើតឡើងនូវជំងឺឬបញ្ហាធំដុំណាមួយដូចទម្លាប់នៃការលើកឡើងរបស់មនុស្សរាល់គ្នានាពេលកន្លងមកនោះទេ។
យ៉ាងណាមិញអ្នករាល់គ្នាក៏ត្រូវស្វែងយល់ឲ្យស៊ីជម្រៅពីបញ្ហាស្រវាំងភ្នែក ដោយអ្នកជួបបញ្ហានេះនឹងបង្ហាញអាការៈដូចជាហូរទឹកភ្នែក, ភ្នែកឡើងកម្ដៅ, វិលមុខ, មើលទៅអ្វីមួយមានសភាពព្រិល និងកម្រិតប្រែប្រួលរបស់ពន្លឺផ្លាស់ប្ដូរខុសប្រក្រតីជាដើម។ ប៉ុន្តែវាគ្រាន់ជាបញ្ហាដែលកើតឡើងក្នុងរយៈពេលតូចមួយប៉ុណ្ណោះ នៅពេលដែលអ្នកសម្រាកសភាពភ្នែកនឹងប្រែមកធម្មតាវិញ។
បន្ថែមពីនេះប្រភពដដែលក៏បង្ហាញស្រដៀងគ្នាការអង្គុយមើលទូរទស្សន៍ជិតពេក និងអានសៀវភៅនៅទីតាំងខ្សោយពន្លឺសុទ្ធតែពុំបានបង្កបញ្ហាដល់ភ្នែកធ្ងន់ធ្ងរអ្វីទាំងអស់ ផ្ទុយទៅវិញត្រឹមធ្វើឲ្យអ្នកអានមានអារម្មណ៍ឈឺក្បាល ម្ល៉ោះទើបមានការណែនាំក្នុងករណីមិនចាំបាច់អ្នកក៏គួរតែទស្សនានៅទីតាំងមានពន្លឺគ្រប់គ្រាន់ឬក្បែរមាត់បង្អួចល្អជាជាង។
ប្រភព: https://www.drweil.com/health-wellness/body-mind-spirit/vision/can-watching-tv-in-the-dark-hurt-your-eyes/
https://www.rebuildyourvision.com/blog/interesting-vision-facts/bad-eyes-watch-television-dark/
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: