- 2018-01-10 08:39:29
- ព័ត៌មាន
រកឃើញហើយ ជើងខ្លាំងហ៊ានដាក់បច្ចេកវិទ្យាស្កេនក្រយៅដៃក្រោមអេក្រង់ទូរសព្ទ
- 2018-01-10 08:39:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញហើយ ជើងខ្លាំងហ៊ានដាក់បច្ចេកវិទ្យាស្កេនក្រយៅដៃក្រោមអេក្រង់ទូរសព្ទ
ចន្លោះមិនឃើញ
ទីបំផុត VIVO បានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនដំបូងគេ ដែលបំពាក់បច្ចេកវិទ្យាស្កេនក្រយៅដៃនៅក្រោមអេក្រង់ស្មាតហ្វូនរបស់ខ្លួន បន្ទាប់ពីមានព័ត៌មានបែកធ្លាយជាច្រើនដែលថាក្រុមហ៊ុន Samsung និង Apple រំពឹងនឹងប្រើប្រាស់បច្ចេកវិទ្យានេះលើស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួន។
មកដល់នេះព័ត៌មានបែកធ្លាយទាំងនោះត្រូវលាតត្រដាងការពិតហើយ ព្រោះ Vivo បានដើរទៅមុនមួយជំហានមុន ហើយក៏ជាក្រុមហ៊ុនដែលមានឈ្មោះថាជា អ្នកបានប្រើប្រាស់បច្ចេកវិទ្យានេះមុនគេ។
បច្ចេកវិទ្យាស្កេនក្រយៅដៃនេះ ប្រើបានតែជាមួយកញ្ចក់ប្រភេទ OLED និងកញ្ចក់ប្រភេទ Super AMOLED គុណភាពខ្ពស់ប៉ុណ្ណោះ ដោយឡែកកញ្ចក់ប្រភេទ LCD មិនអាចប្រើប្រាស់ជាមួយបច្ចេកវិទ្យា នេះបានទេ។ ចំណុចនេះហើយ ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple និង Samsung កំពុងសិក្សានិងហាក់ដូចជាខ្លាចរអាមិនទាន់ហ៊ានបំពាក់លើស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួននៅឡើយទេ។
ផ្ទុយទៅវិញ Vivo បានសិក្សា និងអភិវឌ្ឍន៍បច្ចេកវិទ្យា Synaptics optical sensor នេះអស់រយៈពេលច្រើនឆ្នាំ ក៏សម្រេចយកមកដាក់បង្ហាញក្នុងព្រឹត្តិការណ័បច្ចេកវិទ្យា CES ក្នុងឆ្នាំនេះ។
ឯស្មាតហ្វូនដែល Vivo ដាក់បង្ហាញជាមួយបច្ចេកវិទ្យាស្កេនក្រយៅដៃ មិនទាន់ដឹងថាជា ស្មាតហ្វូនម៉ូឌែលអ្វីនោះទេ ប៉ុន្តែបើមើលតាមវីដេអូដែលប្រភពបានបង្ហាញវាមានអេក្រង់ទំហំ ៦ អ៉ីងស្រដៀងទៅនឹង OnePlus 5T ដែរហើ់យព័ត៌មានដទៃទៀតពីស្មាតហ្វូនមានបំពាក់ជាមួយបច្ចេកវិទ្យាស្កេនក្រយៅដៃនេះ ក៏ក្រុមហ៊ុនមិនទាន់ប្រកាសដែរ៕