• 2018-01-10 02:32:41
  • ព័ត៌មាន

SAMSUNG លេង​អស់ដៃ ​ប្រកាស​​ផលិតផល​ធំៗ ៤ ក្នុង​ពិព័រណ៍ CES 2018

  • 2018-01-10 02:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍ CES ឆ្នាំ ២០១៨ ប្រព្រឹត្តិ​ទៅ​​ក្នុង​ចន្លោះ​ថ្ងៃ​ទី ៧ ដល់ ១២ មករា នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក។​ សម្រាប់​ក្រុមហ៊ុន SAMSUNG ក៏​គេ​សង្កេត​ឃើញ​បាន​ប្រកាស​ចេញ​ផ្សាយ​នូវ​ផលិតផល​ក៏​ដូច​ជា​បច្ចេកវិទ្យា​ជំនាន់​ក្រោយគួរឲ្យចាប់អារម្មណ៍ចំនួន ៤ ។

១.ទូរទស្សន៍​ប្រើ​ប្រព័ន្ធ Bixby:

ក្រៅ​ពី​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​នូវ​ទូរទស្សន៍​ឆ្លាតវៃ សម្រាប់​បច្ចេកវិទ្យា​ជំនាន់​ក្រោយ​ក្នុង​ឆ្នាំ ២០១៨ ក្រុមហ៊ុន​កូរ៉េ​ខាង​ជើង​បាន​បន្ថែម​ជំនួយការ​ឆ្លាតវៃ Bixby ដែល​ធ្លាប់​តែ​មាន​លើ​ត្រកូល​ស្មាតហ្វូន Galaxy។ អ្នក​ប្រើប្រាស់​អាច​ស្រែក​បញ្ជា ដើម្បី​ឲ្យ​វា​បញ្ជា​ទៅ​ប្រព័ន្ធ​ពិសេស​ដើម្បី​បិទ​ភ្លើង​ក្នុង​បន្ទប់ ឬ​ចាក់​សោ​ទ្វារ ផ្អែក​តាម​ការ​ឆ្លង​កាត់​ជាមួយ Google Home ឬ Amazon Echo។​

លើស​ពី​នេះ​ទៀត​ក៏​បន្ថែម​មុខងារ​ចងចាំ Auto-login នៃ​គណនី Spotify និង Facebook ឆ្លង​កាត់​ការ Stream ចេញ​ពី Smartphone។​

២.ទូ​ទឹកកក​ឆ្លាតវៃ:

សម្រាប់​ទូ​ទឹកកក​បែប​ទំនើប​ម៉ូដែល​ថ្មី អាច​ស្តាប់​សម្គាល់​សំឡេង​សមាជិក​គ្រួសារ​ម្នាក់ៗ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ជំនួយការ​ឆ្លាតវៃ វា​ក៏​ជួយ​ផ្តល់​ព័ត៌មាន​ទាំង​ស្រុង​ទាក់ទង​នឹង​ម៉ាស៊ីន​បង្ហាញ​លើ​​ស្មាតហ្វូន​ឬ​ទូរទស្សន៍។

៣.ទូរទស្សន៍​អេក្រង់​ធំ ១៤៦ អ៊ីញ:

ឆ្នាំ​នេះ​ SAMSUNG ចេញ​ផ្សាយ​ទូរទស្សន៍​អេក្រង់​ធំ​ដល់​ទៅ ១៤៦ អ៊ីញ ប្រើ​បច្ចេកវិទ្យា Micro-LED ដោយ​ពុំ​ប្រើ Color Filters និង Backlight ជំរុញ​ឲ្យ​កម្រិត​ពណ៌​ស្រស់​ស្អាត​បង្ហាញ​ច្បាស់​ដិត​ជាង​មុន។​ ក្រុមហ៊ុន SAMSUNG បាន​ថ្លែង​ដូច្នោះ​ថា "នេះ​ជា​ទូរទស្សន៍​នា​ថ្ងៃ​អនាគត ហើយ​វា​នឹង​ជះ​ឥទ្ធិពល​វិជ្ជមាន​ដ៏​សំខាន់​មួយ​ក្នុង​វិស័យ​ឧស្សាហកម្ម​របស់​យើង"។

៤.ក្តារ​ខៀន​ខ្នាត​ធំ:

​SAMSUNG Flip ជា​ផលិតផល​ថ្មី​មួយ​ដែល SAMSUNG បាន​ប្រកាស​ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា​ដើម​ឆ្នាំ ២០១៨ នេះ ដោយ​វា​ជា​ប្រភេទ​ក្តារ​ខៀន​មាន​ទំហំ​ធំ ស្រដៀង​នឹង​ផលិតផល​ Surface របស់ Microsoft។​ អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​កែច្នៃ Slide, គូស​រូប​ដោយ​ប្រើ​ប៊ិច​ឌីជីថល បន្ថែម​នឹង​ការ Stream ចេញ​ពី Laptop ដោយ​ផ្ទាល់។​ ថ្វី​បើ​តម្លៃ​មិន​ទាន់​បញ្ជាក់​ជា​ផ្លូវការ ប៉ុន្តែ​នឹង​មាន​ចេញ​លក់​ក្នុង​ទីផ្សារ​អាមេរិក​និង​អឺរ៉ុប​នា​ប៉ុន្មាន​ខែ​បន្ទាប់។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Bgr ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់