• 2018-01-07 08:18:35
  • ព័ត៌មាន

GoPro​ ​បន្ត​បញ្ឈប់​បុគ្គលិក​ផ្នែក​ផលិត​ ​Drone​​ លើក​នេះ​ចំនួនកាន់តែ​ច្រើនជាង​មុន

  • 2018-01-07 08:18:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ផ្ទៃ​ក្នុង​ដ៏​រសើប​របស់​ក្រុមហ៊ុន​ផលិត​កាមេរ៉ា​ប្រភេទ​ ​Action​ ​ដែល​គេ​ស្គាល់​ថា​ ​GoPro​ ​នោះ​ ​ត្រូវ​គេ​ទម្លាយ​ជា​សាធារណៈ​ថា​បាន​បញ្ឈប់​បុគ្គលិក​ផ្នែក​ផលិត​ ​Drone​ ​ចន្លោះ​ពី​ ​២០០​ ​ដល់​ ​៣០០​ ​នាក់​ ​ក្រោយ​ផលិតផល​នេះ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាត​ជា​ច្រើន។

ក្នុង​របាយការណ៍​​បាន​បញ្ជាក់​ថា​ ​ការ​បញ្ឈប់​បុគ្គលិក​នេះ​ ​គឺ​ដើម្បី​សម្រួល​ដល់​ការ​ចំណាយ​របស់​ក្រុមហ៊ុន​ ​និង​ងាយ​ស្រួល​ដល់​ការ​គ្រប់គ្រង។

Drone​ ​របស់​ ​GoPro​ ​ម៉ូដែល​ ​Karma​ ​ធ្លាប់​ចូល​ប្រឡូក​ទីផ្សារ​កាល​ពី​ចុង​ឆ្នាំ​ ​២០១៦​ ​ប៉ុន្តែ​ជា​អកុសល​ ​បច្ចេកវិទ្យា​របស់​ ​karma​ ​ដំណើរការ​ខុស​ប្រក្រតី​ ​ពោល​គឺ​ម៉ូទ័រ​មិន​ដំណើរការ​ពេល​ហោះ​បាន​បន្តិច​ ​ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ប្រមូល​ចូល​វិញ​ទាំង​អស់។

កាល​ពី​ដើម​ឆ្នាំ​ ​២០១៧​ ​GoPro​ ​ក៏​បាន​បញ្ឈប់​បុគ្គលិក​ផ្នែក​ផលិត​ ​Drone​ ​ប្រមាណ​ជា​ ​១០០​ ​នាក់​រួច​មក​ហើយ​ ​ខណៈ​ឧបទ្ទវហេតុ​ក្នុង​បច្ចេកវិទ្យា​របស់​ ​Karma​ ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ ​GoPro​ ​ខាត​ ​៣៧៣​ ​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ ​២០១៦៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ petapixel ប្រែ​សម្រួល៖ រដ្ឋ

មតិយោបល់