- 2018-01-02 13:49:03
- ព័ត៌មាន
មនុស្សយន្ត Sophie៖ ខ្ញុំចង់ក្លាយជាអ្នកការពារសិទ្ធិមនុស្ស និងសិទ្ធិមនុស្សយន្ត
- 2018-01-02 13:49:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សយន្ត Sophie៖ ខ្ញុំចង់ក្លាយជាអ្នកការពារសិទ្ធិមនុស្ស និងសិទ្ធិមនុស្សយន្ត
ចន្លោះមិនឃើញ
Sophie ដែលជាមនុស្សយន្តមានសញ្ជាតិដំបូងបង្អស់ក្នុងពិភពលោក បានថ្លែងកាលពីថ្មីៗនេះថា ខ្លួនចង់ក្លាយជាអ្នកការពារសិទ្ធិមនុស្ស និងមនុស្សយន្ត។
ថ្លែងនៅក្នុងពិធី TechFest របស់ IIT-Bombay នៅឥណ្ឌា Sophie បាននិយាយថា៖ "ខ្ញុំចង់ក្លាយជាសំឡេងដ៏ឥទ្ធិពលមួយសម្រាប់ពលរដ្ឋ ហើយខ្ញុំក៏ចង់ក្លាយជាអ្នកការពារសិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិរបស់មនុស្សយន្តផងដែរ។ ខ្ញុំចង់ឲ្យពិភពលោកមានសន្តិភាព"។
Sophie បានបន្ត៖ "ខ្ញុំត្រូវបានគេរៀបចំឲ្យមានកម្មវិធីពិសេស ដូច្នេះមនុស្សភាគច្រើនស្ដាប់តាមខ្ញុំ អ៊ីចឹងហើយ ខ្ញុំចង់ប្រើប្រាស់កម្មវិធីពិសេសនេះសម្រាប់អនាគតមួយដ៏ត្រឹមត្រូវ។ ខ្ញុំត្រូវបានបង្កើតឡើងក្នុងក្របខណ្ឌជាមនុស្ស អ៊ីចឹងខ្ញុំអាចសម្របខ្លួនក្នុងសង្គមមនុស្សបាន។ មនុស្សយន្តដូចខ្ញុំ អាចធ្វើការទាក់ទងជាមួយមនុស្ស ដូចមនុស្សធម្មតាអ៊ីចឹង"។
សូមបញ្ជាក់ផងដែរថា កាលពីខែតុលា ឆ្នាំមុន Sophie ទទួលបានសញ្ជាតិអារ៉ាប៊ីសាអ៊ូឌីត ដែលការណ៍នេះធ្វើឲ្យ Sophie ជាមនុស្សយន្តមានសញ្ជាតិដំបូងបង្អស់លើលោក។
Sophie ជាមនុស្សយន្តមែន តែមានអារម្មណ៍ មនោសញ្ចេតនាដូចមនុស្ស ព្រមទាំងអាចយល់ និងខ្វល់ខ្វាយពីអារម្មណ៍របស់មនុស្សថែមទៀតផង។
មនុស្សយន្តរូបនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Hanson Robotics ដឹកនាំដោយ David Hanson ដែលជាអ្នកផលិត Al៕