- 2017-12-24 03:32:05
- ព័ត៌មាន
ទូរសព្ទ ៣ ទៀតដូចរញ្ជួយផែនដី ប៉ុន្តែ Note 8 អត់មានរង្គើអីបន្តិច
- 2017-12-24 03:32:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទ ៣ ទៀតដូចរញ្ជួយផែនដី ប៉ុន្តែ Note 8 អត់មានរង្គើអីបន្តិច
ចន្លោះមិនឃើញ
Galaxy Note 8 ត្រូវបានគេទទួលស្គាល់ថាជាស្មាតហ្វូនដែលមានកាមេរ៉ាគុណភាពល្អមួយ ក្នុងចំណោមស្មាតហ្វូនកំពូលៗនាពេលបច្ចុប្បន្ន។ ចំណុចមួយដែល Note 8 អាចស៊ីដាច់គូប្រជែងបាននោះគឺបច្ចេកវិទ្យារក្សាលំនឹង Optical Image Stabilization (OIS)។
so one thing I couldn't make space for in my camera piece is this little comparison here. The note 8 eats some kinds of vibrations for lunch pic.twitter.com/dhPt22aiOq
— evan rodgers (@evanrodgers) December 21, 2017
Evan Rodgers បុគ្គលិកប្រចាំសារព័ត៌មាន Engadget បានបង្ហោះវីដេអូខ្លីខាងលើ នៅលើគណនី Twitter របស់ខ្លួន ដែលបង្ហាញពីការប្រៀបធៀបសមត្ថភាពកាមេរ៉ាស្មាតហ្វូនកំពូល ក្នុងរថភ្លើងក្រោមដី។ វីដេអូថតចេញពី iPhone X, Mate 10 Pro និង Pixel 2 មើលទៅដូចជាផែនដីកំពុងរញ្ជួយ ប៉ុន្តែវីដេអូថតចេញពី Note 8 វិញ នៅហ្នឹងល្អ សឹងតែមិនមានរង្គើសោះ។
Note 8 ថតបានល្អបែបនេះ ក៏ដោយសារបច្ចេកវិទ្យារក្សាលំនឹង OIS ដែលមានបំពាក់លើឡេនកាមេរ៉ាទាំងពីរ។ iPhone X ក៏មានបច្ចេកវិទ្យា OIS នៅលើឡេនទាំងពីរដែរ ប៉ុន្តែហាក់ធ្វើមិនបានល្អដូចជា Galaxy Note 8 នោះទេ។ ចំណែក Mate 10 Pro វិញមាន OIS តែនៅលើកាមេរ៉ាប៉ុណ្ណោះ។ Pixel 2 មានកាមេរ៉ាតែមួយគ្រាប់មែនពិត ប៉ុន្តែអាចរក្សាលំនឹងបានល្អគួរសម៕