- 2017-12-22 03:23:34
- ព័ត៌មាន
អ្នកបង្កើត Bixby ឲ្យ SAMSUNG សម្រេចលាឈប់ ព្រោះអាណិតកូនស្រី
- 2017-12-22 03:23:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកបង្កើត Bixby ឲ្យ SAMSUNG សម្រេចលាឈប់ ព្រោះអាណិតកូនស្រី
ចន្លោះមិនឃើញ
អ្នកគ្រប់គ្រងផ្នែកបច្ចេកវិទ្យានៅក្រុមហ៊ុន SAMSUNG Mobile លោក Rhee In-Jong បានសម្រេចលាឈប់ពីការងារ ដោយបានផ្ញើសារទៅកាន់បុគ្គលិកគ្រប់គ្នា ក្រោយគិតថាមិនអាចបំពេញកាតព្វកិច្ចជាឪពុកល្អម្នាក់សម្រាប់កូនស្រីរបស់ខ្លួន។
កូនស្រីរបស់លោក នឹងត្រូវទៅបំពេញការងារនៅប្រទេសអ៊ីរ៉ាក់ក្នុងតំណែងជាសមាជិកយោធាសហរដ្ឋអាមេរិក ហើយលោកក្នុងនាមជាឪពុកចង់ផ្អាកពីការងារ ដើម្បីអាចមានពេលតាមទៅមើលថែកូនរបស់ខ្លួនឲ្យបានដិតដល់។
ឪពុកចិត្តធម៌រូបនេះដំបូងឡើង ធ្វើជាគ្រូបង្រៀនផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសកលវិទ្យាល័យ Nort Carolina មុនពេលមកបម្រើការឲ្យ SAMSUNG នាឆ្នាំ ២០១១។ លោកបានសហការបង្កើតប្រព័ន្ធសុវត្ថិភាព Know និង SAMSUNG Pay ហើយក៏ជាបុគ្គលបង្កើត Bixby ដែលជាជំនួយការឆ្លាតវៃមួយលើត្រកូល Galaxy S8 ផងដែរ។
បច្ចុប្បន្ននៅលើគេហទំព័រ LinkedIn ជុំវិញប្រវត្តិរបស់ In-Jong ក៏នៅរក្សាឈ្មោះជាអ្នកបម្រើការឲ្យ SAMSUNG ដដែល ខណៈក្រុមហ៊ុនយក្សកូរ៉េខាងត្បូងមួយនេះ ក៏មិនទាន់ចេញសារជាផ្លូវការជុំវិញការអ្នកជំនួសតំណែងរបស់លោកដូចគ្នា។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ: