- 2017-12-19 11:33:00
- ព័ត៌មាន
Kaspersky ប្តឹងរដ្ឋបាលលោកត្រាំរឿងហាមកូនចៅមិនឱ្យប្រើសហ្វវែរបស់ខ្លួន
- 2017-12-19 11:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kaspersky ប្តឹងរដ្ឋបាលលោកត្រាំរឿងហាមកូនចៅមិនឱ្យប្រើសហ្វវែរបស់ខ្លួន
ចន្លោះមិនឃើញ
ក្រុមហ៊ុនសន្តិសុខប្រព័ន្ធអ៊ីនធើណិតយក្សរបស់រុស្ស៊ី Kaspersky Lab កំពុងប្តឹងទៅមន្ទីរដ្ឋបាលលោកត្រាំជុំវិញការសម្រេចចិត្តហាមទីភ្នាក់ងារសហព័ន្ធអាមេរិកមិនឱ្យប្រើប្រាស់រាល់ផលិតផលរបស់ក្រុមហ៊ុន ។
កាលពីខែកញ្ញាក្រសួងសន្តិសុខ Department of Homeland Security (DHS) បានហាមប្រាមដល់ទីភ្នាក់ងារសហព័ន្ធទាំងអស់មិនឱ្យប្រើប្រាស់ផលិតផលកម្ចាស់មេរោគរបស់ Kaspersky Lab ដោយលើកឡើងថាមានការព្រួយបារម្ភរឿងសន្តិសុខជាតិហើយការពិតគឺក្តីបារម្ភកើតមានពីក្រុមហ៊ុនមានមូលដ្ឋាននៅក្រុងម៉ូស្កូតែម្តង ។ ស្ថានិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនលោក Eugene Kaspersky បានជំទាស់ចំពោះសកម្មភាពនេះដោយហៅថាជា ទង្វើឆ្កួតៗគ្មានមូលដ្ឋានច្បាស់លាស់ ។
Kaspersky បាននិយាយក្នុងលិខិតចំហរមួយទៅកាន់ទីភ្នាក់ងារ Department of Homeland Security ចេញផ្សាយកាលពីថ្ងៃចន្ទម្សិលមិញថា DHS បានធ្វើឱ្យខូចកេរិ៍្តឈ្មោះមុខមាត់របស់ Kaspersky Lab ហើយនិងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដោយគ្មានភស្តុតាងណាមួយបង្ហាញថាក្រុមហ៊ុនប្រព្រឹត្តខុសឡើយ ។ ដោយឡែកសារព័ត៌មាន Reuters រាយការណ៍ថា រដ្ឋាភិបាលបានផ្អែកលើរបាយការណ៍ចេញពីប្រព័ន្ធផ្សព្វផ្សាយដែលមិនបានបញ្ជាក់ជាភស្តុតាងក្នុងការពិនិត្យមើលសហ្វវែរបស់ Kaspersky ។ ក្រុមហ៊ុនស្នើឱ្យតុលាការលុបចោលការហាមឃាត់និងទទួលស្គាល់ជាផ្លូវការថាផលិតផលរបស់ក្រុមហ៊ុនរុស្ស៊ីមិនបង្កការគំរាមកំហែងប្រព័ន្ធសន្តិសុខដល់កុំព្យូទ័ររដ្ឋាភិបាលអាមេរិកនោះទេ ។
គួរបញ្ជាក់ថា តម្លៃនៃការលក់កម្មវិធីសហ្វវែរបស់ Kaspersky ទៅឱ្យរដ្ឋាភិបាលអាមេរិកសរុបតិចជាង ៥៤ ០០០ ដុល្លារ (ប្រហែលជា ០,០៣% នៃការលក់សរុបរបស់ខ្លួននៅទឹកដីអាមេរិក) ។