• 2017-12-04 10:40:01
  • ព័ត៌មាន

កើន Follower​ ​ពី​ ​៨៣​ ​នាក់​ដល់​ជាង​ ​៦០​ ​ម៉ឺន​នាក់​ ត្រឹម​មួួយ​សប្តាហ៍ ដោយសារ​យុវតី​ម្នាក់

  • 2017-12-04 10:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី​បណ្ដាញ​សង្គម​ ​Instagram​ ​របស់​លោក​ ​Bill Young​ ​ដែល​ជា​អ្នក​ថត​រូប​ ​និង​ជា​អាកាសយានិក​បាន​កើន​ ​Follower​ ​ពី​ ​៨៣​ ​នាក់​ដល់​ទៅ​ជាង​ ​៦០​ ​ម៉ឺន​នាក់​ត្រឹម​រយៈ​ពេល​មួយ​សប្ដាហ៍​តែ​ប៉ុណ្ណោះ​ ​ខណៈ​គាត់​តែង​បង្ហោះ​រូប​កម្រាល​ព្រំ​ខុស​ៗ​គ្នា​ជា​រៀងរាល់​ថ្ងៃ។

ចំពោះ​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​មាន​កំណើន​ ​Follower​ ​លើ​គណនី​លោក​ ​Bill Young​ ​ស្ទុះ​ឡើង​លឿន​ដូច​នេះ​ ​ក៏​ព្រោះ​​តែ​កូន​ស្រី​អាយុ​ ​១៩​ ​ឆ្នាំ​របស់​គាត់​បាន​បង្ហោះ​ ​(Tweet)​ ​ឃ្លា​មួយ​លើ​គណនី​បណ្ដាញ​សង្គម​ ​Twitter​ ​របស់​នាង​ដែល​មាន​ន័យ​ថា​ ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​សម្រាប់​បុណ្យណូអែល​ ​គឺ​ ​Instagram​ ​កម្រាល​ព្រំ​ឪពុក​របស់​ខ្ញុំ​បាន​ល្បី​ ​សូម​ជួយ​ឲ្យ​ក្លាយ​ជា​ការ​ពិត។

ក្រោយ​ប៉ុន្មាន​ថ្ងៃ​ ​Tweet​ ​របស់​កូន​ស្រី​លោក​ ​Bill Young​ ​ត្រូវ​គេ​ ​Tweet​ ​បន្ត​ដល់​ទៅ​ជាង​ ​៨ ០០០​ ​ដង​ ​ហើយ​នឹង​មាន​ការ​ចែក​ចាយ​តាម​បណ្ដាញ​សង្គម​ផ្សេង​ ​ដែល​ធ្វើ​ឲ្យ​គណនី​ ​Instagram​ ​របស់​អាកាសយានិក​ខាង​លើ​នេះ​មាន​ ​Follower​ ​បច្ចុប្បន្ន​ប្រមាណ​ ​៦១២ ០០០​ ​នាក់៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ petapixel ប្រែ​សម្រួល៖ រដ្ឋ

មតិយោបល់