• 2017-10-03 13:27:00
  • ព័ត៌មាន

ចិន​កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​ដែល​អាច​កំណត់​ចំណាំ​មនុស្ស​តាម​រយៈ​ Poster

  • 2017-10-03 13:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រាវជ្រាវ​ចិន​បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​ដែល​អាច​កត់​ចំណាំ​មនុស្ស​តាម​រយៈ​ផ្ទាំង​រូបភាព​ (poster) ​របស់​ពួកគេ​ក្នុង​រយៈ​ចម្ងាយ​ ៥០ ​ម៉ែត្រ​។

រូបតំណាង

អ្នក​ស្រាវជ្រាវ​នៅ​ឯវិទ្យាស្ថាន​វិទ្យាសាស្រ្ត​ចិន​នៃ​ស្វ័យ​ប្រវត្តិ​កម្ម​ជឿ​ជាក់​ថា​ បច្ចេកវិទ្យា​ជំនាន់​ថ្មី​នេះ​នឹង​កំណត់​អត្តសញ្ញាណ​របស់​មនុស្ស​ទោះ​បី​ជា​ពួកគេ​ដើរ​បែរ​ខ្នង​ដាក់​កាមេរ៉ា​ក៏​ដោយ​។

លោក​ Huang Yongzhen ​អ្នក​ស្រាវ​ជ្រាវ​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្រាវជ្រាវ​ច្រើន​រូប​ផ្សេង​ទៀត​និយាយ​ថា​ បច្ចេកវិទ្យា​អាច​រាប់​ចំនួន​មនុស្ស​ច្រើន​បំផុត​ ១ ០០០ ​នាក់​នៅ​ឯ​ទីតាំង​ ១ ០០០ ​ម៉ែត្រ​ការ៉េ​នៅ​ឯ​ចម្ងាយ​ ១០០ ​ម៉ែត្រ​។

រូប​តំណាង

បច្ចេកវិទ្យា​នេះ​អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំ​ទូលាយ​ក្នុង​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​ នៅ​ទីតាំង​ដឹក​ជញ្ជូន​សាធារណៈ​ ​និង​ទីតាំង​អាជីវកម្ម​ ។ យោង​តាម​វិទ្យាស្ថាន​ឱ្យ​ដឹង​ថា​ ចិន​កំពុង​ក្លាយ​ជា​ប្រទេស​ឈាន​មុខ​ក្នុង​បច្ចេកវិទ្យា​កត់​ចំណាំ​ផ្ទាំង​រូបភាព​៕

ចុច​អាន​៖

ប្រភព៖ news.xinhuanet ប្រែសម្រួល៖ សិរីបុទ្រ

មតិយោបល់