• 2017-05-19 02:38:46
  • ព័ត៌មាន

Rifarh Shaarook​ ​អាយុ​ទើប ​១៨​ ​ឆ្នាំ​ ​អាច​ផលិត​ផ្កាយរណប​ស្រាល​ជាង​គេ​បំផុត

  • 2017-05-19 02:38:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rifarh Shaarook​ ​អាយុ​ ​១៨​ ​ឆ្នាំ​ ​រស់​នៅ​ក្នុង​ទីក្រុង​ ​Pallapatti​ ​រដ្ឋ​ ​Tamil Nadu​ ​របស់​ប្រទេស​ឥណ្ឌា​ ​បាន​បង្កើត​ស្នាដៃ​ដ៏​អស្ចារ្យ​ជា​មួយ​ការ​ផលិត​ផ្កាយរណប​ដែល​មាន​ទម្ងន់​ស្រាល​ជាង​គេ​បំផុត​សម្រាប់​ពេល​បច្ចុប្បន្ន។

ផ្កាយ​រណប​របស់​ ​Rifarh Shaarook​ ​មាន​ឈ្មោះ​ថា​ ​KalamSat​ ​ដែល​មាន​ទម្ងន់​ត្រឹម​ ​៦៤​ ​ក្រាម​ ​ខណៈ​តួ​ខ្លួន​របស់​វា​ផលិត​ដោយ​សារធាតុ​កាបូន​សរសៃ​ដែល​ចេញ​ពី​បច្ចេកវិទ្យា​ម៉ាស៊ីន​ព្រីន​ ​3D​ ​ហើយ​ផ្កាយ​រណប​នេះ​ ​នឹង​បញ្ជូន​ទៅ​គន្លង​តារាវិថី​តាម​យានអវកាស​របស់​អង្គការ​ ​NASA​ ​នា​ថ្ងៃ​ ​២១​ ​មិថុនា​នេះ។

Rifarh Shaarook

មិន​ត្រឹម​តែ​ជា​ផ្កាយ​រណប​ស្រាល​បំផុត​ ​តែ​ ​KalamSat​ ​នឹង​ក្លាយ​ជា​ផ្កាយរណប​ដំបូង​ដែល​ផលិត​អម​ដោយ​សារធាតុ​កាបូន​សរសៃ​បាន​ទៅ​ដល់​អវកាស​ ​ហើយ​វា​ក៏​ជា​បច្ចេកវិទ្យា​ទី​មួយ​របស់​សិស្ស​ឥណ្ឌា​ដែល​ទទួល​ស្គាល់​ពី​អង្គការ​ ​NASA៕

ប្រភព៖ Times of India ប្រែ​សម្រួល៖ រដ្ឋ

មតិយោបល់