• 2016-12-31 02:46:05
  • ព័ត៌មាន

ប្រើ DMS ដូច​មាន​សន្តិសុខ ២៤ ម៉ោង តាមដាន​ការងារ​គ្រប់​ពេល​វេលា

  • 2016-12-31 02:46:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DMS ជា​ប្រព័ន្ធ​គ្រប់គ្រង​អាជីវកម្ម​ថ្មី​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម ដែល​ប្រព័ន្ធ​នេះ​អាច​កាត់​បន្ថយ​ភាព​សាំញ៉ាំ បង្កើន​ប្រសិទ្ធភាព​សម្រាប់​ការ​ធ្វើ​អាជីវកម្ម និង​ធ្វើ​ឲ្យ​អ្នក​គ្រប់គ្រង​អាច​តាមដាន​សកម្មភាព​ការងារ​បាន​គ្រប់​ពេល​វេលា។

លោក សៀង ថា​វង់ ប្រធាន​ផ្នែក​ថែទាំ​អតិថិជន​របស់​ក្រុមហ៊ុន​មិត្តហ្វូ​ន​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ DMS មិន​ខុស​ពី​មាន​សន្តិសុខ ២៤ ម៉ោង ដែល​ប្រព័ន្ធ​នេះ​អាច​តាមដាន​រាល់​សកម្មភាព​ដំណើរការ​អាជីវកម្ម និង​រាយការណ៍​ពី​ការងារ​របស់​បុគ្គលិក​លើ​បណ្ដាញ​អន​ឡា​ញ ដែល​ជួយ​អ្នក​គ្រប់​គ្រង​បាន​ដឹង​គ្រប់​ពេលវេលា។

លោក​ថា ប្រព័ន្ធ​នេះ​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច និង​ម​ធ្យ​ម​ក្នុង​ការ​គ្រប់​គ្រង​ការ​លក់ និង​ចែកចាយ កាត់បន្ថយ​ការ​ចំណាយ​ចំពោះ​ប្រ​ព័​ន្ធ​គ្រប់គ្រង​ស៊ាំ​ង​ញ៉ាំ រួម​ទាំង​អាច​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ទីផ្សារ​បាន​ភ្លាមៗ។

ជាក់ស្ដែង អតិ​ថិ​ជន​អាច​កុម្ម៉ង់​ទិ​ញ​ផលិតផល​ណាមួយ​ពី​ក្រុមហ៊ុន​លើ​ទូរសព្ទ​ដៃ ហើយ​នៅ​ពេល​បុគ្គលិក​ទទួល​ការ​បញ្ជា​ទិញ ក៏​ចាប់ផ្ដើម​ប្រតិ​ប​ត្ដិ​ការ​សេវាកម្ម​ជូន​អតិ​ថិ​ជន​ភ្លាមៗ​។

DMS (Distribution and Management System) ជា​សេវាកម្ម​ថ្មី​មួយ​ទៀត​ដែល​ក្រុមហ៊ុន​បណ្តាញ​ទូរសព្ទ​មិត្តហ្វូន ទើប​ណែនាំ​សម្រាប់​អាជីវកម្ម​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា។

DMS បែងចែក​ជា​ពីរ​ «DMS One និង DMS Plus DMS Plus។ DMS One មាន​មុខងារ​គ្រប់​គ្រង​ការ​លក់ និង​ចែកចាយ​ដូច DMS ដែរ ប៉ុន្ដែ​វា​មាន​លក្ខណៈ​ខុសប្លែក​តែ​មួយ​ចំណុច​គឺ DMS Plus គ្មាន​មុខងារ​តាមដាន​នៅ​លើ​អន​ឡាញ ដែល​រាយការណ៍​ពី​សកម្មភាព​បុគ្គលិក​ជូន​ដល់​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ឡើយ។

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់