• 2016-10-27 18:06:52
  • ព័ត៌មាន

ម៉ូតូ​ស្ព័រ KTM RC & KTM Duke តម្លៃ​នៅ​សល់​ប៉ុន្មាន​ទៅ?

  • 2016-10-27 18:06:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​រាង​ឡូយ KTM Duke និង​ម៉ូតូ​ស្ព័រ KTM RC ​តម្លៃ​​លក់​ជា​ផ្លូវការ​នៅ​សល់​ពី ៣ ៥០០ ទៅ ៥ ៥០០ ដុល្លារ អាស្រ័យ​លើ​កម្លាំង​ម៉ាស៊ីន​ដូចជា ២០០,២៥០ និង ៣៩០ សេសេ។

 

លោក វុទ្ធ អ្នក​គ្រប់​គ្រង​ផ្នែក​លក់​​ម៉ូតូ DUKE របស់​ក្រុមហ៊ុន KTM Cambodia បាន​ប្រាប់​ឲ្យ​ដឹង​ថា ម៉ូតូ KTM Duke កម្លាំង​ម៉ាស៊ីន ២០០ សេសេ​ស៊េរី​ឆ្នាំ ២០១៦ តម្លៃ ៤ ៤០០ ដុល្លារ កម្លាំង​ម៉ាស៊ីន ២៥០ សេសេ​ស៊េរី​ឆ្នាំ ២០១៦ តម្លៃ ៥ ១៥០ ដុល្លារ កម្លាំង​ម៉ាស៊ីន ៣៩០ សេសេ​​ស៊េរី​​ឆ្នាំ ២០១៦ តម្លៃ ៥ ៩០០។ ចំណែក​ម៉ូតូ​ស្ព័រ KTM RC សេរ៊ី​ឆ្នាំ ២០១៥ កម្លាំង​ម៉ាស៊ីន ២០០ តម្លៃ ៣៥០០ ដុល្លារ និងកម្លាំង​ម៉ាស៊ីន ៣៩០ តម្លៃ ៥៥០០ ដុល្លារ

 

KTM DUKE មាន​បំពាក់​ប្រព័ន្ធ​សាំង​ប៊ិច ប្រព័ន្ធ​ប្រអប់​លេខ ៦ វគ្គ ​ប្រើ​ច្រវាក់​មិន​មែន​ខ្សែ​ពាន ប្រព័ន្ធ​អំប្រ៊ីយ៉ា (សើម) ប្រព័ន្ធ​អគ្គិសនី​អំពូល​មុខ​ប្រភេទ LED ទំហំ ១២v ៦០/៥៥វ៉ាត់ ប្រើ​អាគុយ​ស្ងួត​ទំហំ១២ វ៉ុល ធុង​សាំង​អាច​ដាក់​បាន​អតិបរមា ១០ លីត្រ។ ឯ​តួ​ខ្លួន​ខ្ពស់​អាច​យក​ទៅ​លេង​ឬ​កែ​ថែម​បាន​យ៉ាង​ឡូយ៕

 

 
 

RC-390-$5500 (015)

 

ចុច​អាន៖ តម្លៃ Honda Dream ស៊េរី ០១៧ ដាក់​លក់​រសៀល​នេះ

 

អត្ថបទ៖ រក្សា

មតិយោបល់