• 2015-04-27 23:02:50
  • ព័ត៌មាន

Asus​យក​ស្រី​ស្អាត​មក​អួត​ អម​Zenfone2

  • 2015-04-27 23:02:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ប្រកាស​ចេញ​លក់​Smartphone Zenfone ជំនាន់​ទី​ពីរ អម​ដោយ​ ​​ចំណុច​លេច​ធ្លោ​បំផុត ចំនួន​ ៣ ​​​គឺ​ ទំហំ​RAM 4GB;​ ​CPU Intel ដែល​មាន​ល្បឿន​មហា​សែន​លឿន 2.3GHz ​និង​​​អង់តែន​ចំនួន​ពីរ ​សម្រាប់​ឲ្យ​ស៊ីម​កាត​ទាំង​ពីរ​អាច​ដំណើរការ​បាន​ធម្មតា​ដូច​ទូរសព្ទ​ពីរ​ ផ្សេង​គ្នា​អ៊ីចឹង (ពេល​ស៊ីម​១​កំពុង​រវល់ ​ស៊ីម​១ទៀត​ក៏​អាច​ទទួលការ​ហៅ ចូល​បាន​ធម្មតា) ​នោះ Asus ​ក៏​​យក​សម្រស់​ស្រី ស្អាត (ឥណ្ឌូណេស៊ី) ​មក​កាន់​បង្អួត​ផលិតផល​ខ្លួន​ផង​ដែរ។ ​

 

មើល៖ Specs ទាំង​ស្រុង​របស់ Zenfone2 សូម​ចុច​ត្រង់​នេះ

 

តើ​Promotion Girls របស់​Asus បង្អួត​ Zenfone2 ​ស្អាត​ ឬ​មិន​​ស្អាត?

 

 

មើល៖ Specs ទាំង​ស្រុង​របស់ Zenfone2 សូម​ចុច​ត្រង់​នេះ

Zenfone2 ​ថ្ងៃ​សម្ពោធ ​នៅ​ចាកាតា

 

បន្ទាប់​ពី​ប្រកាស​ចេញ​លក់​Zenfone2​ ​កាល​ពី ថ្ងៃ​ទី ២១ មេសា ២០១៥ ​នៅ​​ ​​ចាកាតា ​ប្រទេស​ឥណ្ឌូណេស៊ី ​​​ទូរសព្ទ​ស៊េរី​ទំនើប ​របស់​​​​តៃវ៉ាន់​​មួយ​នេះ ​រំពឹង​ថា​នឹង​ចាប់​ផ្ដើម​វាយ​លុក​ទីផ្សារ​កម្ពុជា​​​​យូរ​​បំផុត​ត្រឹម​ដើម​ខែ​ឧសភា  ២០១៥។ ​តម្លៃ (នៅ​ឥណ្ឌូណេស៊ី)​ Zenfone2 ​ប្រហែល​ចន្លោះ​ពី ២១០​ដុល្លារ ទៅ ៣៥០ដុល្លារ​អាមេរិក​ទៅ​តាម​អង្គចងចាំ ប៉ុន្តែ​នៅ​កម្ពុជា​តំណាង​ចែកចាយ​ទូរសព្ទ​ស៊េរី​នេះ KTH នៅ​មិន​​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ។ ​

 

 

ដោយ៖ ខ្លាឃ្មុំ​តូច

មតិយោបល់