• 2020-04-03 01:45:00
  • ព័ត៌មាន

៣ រឿងដែល មិត្តហ្វូន បានធ្វើអំឡុងជំងឺកូវដី១៩រាតត្បាត ជួយដល់វិស័យអប់រំច្រើនមិនស្ទើរ

  • 2020-04-03 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់តាំងពីផ្ទុះឡើងវីរុស Covid-19 មិត្តហ្វូនបានខិតខំគាំទ្រចូលរួមចំណែកជួយ​ជាមួយ​រដ្ឋាភិបាល​ និងប្រជាជន ជា​ពិសេស​ផ្នែកអប់រំ តាម​រយៈ​វិធីសាស្រ្ត​ជាក់ស្តែង​ផ្សេងៗ​រួមមាន ការ​ឧបត្ថម្ភ​សម្រាប់​ការ​សិក្សា​តាម​បណ្ដាញ​អ៊ីនធឺណិត ដំណោះ​ស្រាយ​តាម​រយៈ​កិច្ច​ប្រជុំវីដេអូខល ផ្តល់ជូន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ដោយឥតគិតថ្លៃ និងជាច្រើនទៀតផងដែរ។

ចាប់តាំងពីខែមីនា ក្នុងកំឡុងពេលដែលជំងឺរាតត្បាត Covid-19 បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ជា​ច្រើន​ក្នុងពិភពលោក រួមមានទាំងប្រទេសកម្ពុជាផងដែរ ការ​រក្សា​គម្លាត​ឆ្ងាយ​ពី​សង្គម​ត្រូវ​បាន​លើក​ទឹកចិត្ត ដើម្បីជាការដាក់កំហិតទប់ទល់នឹងការឆ្លងមេរោគនេះ។ ចាប់តាំងពីចុងខែមីនាមក សាលារៀនទាំងអស់នៅទូទាំងប្រទេសត្រូវបានបិទ ដើម្បីការពារការរីករាលដាលវីរុសទៅកាន់កូនសិស្សទាំងអស់ ដែលជាអនាគតនៃប្រទេសជាតិ។ ដោយបានឃើញនូវស្ថានភាពទាំងនេះ មិត្តហ្វូនបានរួមចំណែកភ្លាមៗ ជាមួយនឹងធនធានទាំងអស់ដែលខ្លួនមាន ដោយបានអនុវត្តន៍ នឹងផ្តល់នូវដំណោះស្រាយជាច្រើនជាមួយរដ្ឋាភិបាលនិងប្រជាជន ធ្វើយ៉ាងណាយកឈ្នះ​ឲ្យ​បាននូវ​កាលៈទេសៈ​នេះ ដើម្បីរក្សាប្រសិទ្ធភាពការអប់រំ តាមរយៈការសិក្សាតាមបណ្តាញអ៊ីនធឺណិត។

ជាដំបូង មិត្តហ្វូន​បាន​ផ្តល់​ជូន​នូវ​ការ​ប្រើប្រាស់​ទិន្នន័យ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ដល់​សិស្ស​និសិ្សត​ទាំងអស់ ដើម្បី​ចូល​ទៅ​កាន់​អ៊ីនធឺណែត​ផតថល​សម្រាប់​ការ​សិក្សា​តាម​ប្រព័ន្ធអេឡិចត្រូនិក រួម​ទាំង​កម្មវិធី WiKi TV និងគេហទំព័រ e-Learning ទាំងអស់​របស់​ក្រសួងអប់រំ យុវជន នឹងកីឡាពេញមួយឆ្នាំ២០២០នេះតែម្តង។ មិត្តហ្វូនក៏បានផ្តល់ជូននូវការបញ្ចុះតម្លៃ៥០% រហូតដល់ចុងខែមេសាឆ្នាំ២០២០ សម្រាប់​ការ​ភ្ជាប់​អ៊ីនធឺណិត​លើក​ដំបូង​ទៅ​ដល់​មាតាបិតា​សិស្ស​ទាំង​អស់​បន្ទាប់​ពី​សាលា​រៀនទូទាំងប្រទេសបានបិទក្នុងកំឡុងពេលវីរុស Covid-19 កំពុងរីករាលដាល។

Metfone ផ្ដល់​ជូន​ការ​ប្រើប្រាស់ WiKi TV និង​គេហទំព័រ​ផតថល​ទាំងអស់​ដោយ​ឥតគិតថ្លៃ
Metfone បញ្ចុះតម្លៃ ៥០% សម្រាប់​ការ​ភ្ជាប់អ៊ីនធឺណិតលើកដំបូងសម្រាប់សិស្ស និងគ្រូបង្រៀន

សកម្មភាពទី២ ក្រុមហ៊ុន​មិត្ត​ហ្វូន​បាន​រីករាយ​ក្នុង​ការ​ប្រគល់​ជូន​នូវ​ការ​ប្រជុំ​តាម​ប្រព័ន្ធវីដេអូខល(Video Conference) ទៅ​កាន់ក្រសួងអប់រំ យុវជន និងកីឡា (MOEYS) និង​សម្រាប់​រាល់​គោល​បំណង​របស់​ក្រសួង ដែល​អាច​ទាក់ទង​ពី​ចម្ងាយ ត្រួត​ពិនិត្យ​តាមអនឡាញ ប្រតិបត្តិការ ពិភាក្សា​នឹង​ផ្ដល់​ការ​ណែនាំ​ទៅ​កាន់​មន្ទីរ របស់​ក្រសួង​ទាំង​អស់ផងដែរ។ ជាមួយគ្នានេះ ក្រសួង​ក៏​ទទួល​បាន​នូវ​ប្រសិទ្ធភាព​ការងារ​យ៉ាង​ពិត​ប្រាកដ និង​មាន​គុណភាព​ខ្ពស់​ក្នុងការទំនាក់ទំនងទៅកាន់មន្ត្រីក្រោមឱវាទបានយ៉ាងងាយស្រួលដែលមិនធ្លាប់មានពីមុនមក។ ទាំង​អស់នេះ​បាន​កើតឡើង​នៅ​ក្នុងពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់គ្នារវាងក្រុមហ៊ុនមិត្តហ្វូននិងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកំពស់ប្រព័ន្ធទូរគមនាគមន៍ និងកម្មវិធី ICT សម្រាប់ក្រសួង និងសាលារៀនទាំងអស់នៅទូទាំងប្រទេសកាលពីថ្ងៃទី ២៥ មីនា ឆ្នាំ២០២០។

Metfone ប្រគល់ជូននូវការប្រជុំតាមប្រព័ន្ធវីដេអូខលទៅកាន់ក្រសួងអប់រំ យុវជន និងកីឡាថ្មីៗនេះ

ទី៣ មិត្តហ្វូន​បាន​ដាក់​ពង្រាយ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​ក្រសួងអប់រំ យុវជន និងកីឡា ដើម្បី​អនុវត្តន៍​នូវ​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធអនឡាញ។ បន្ថែម​ពី​នេះ​មិត្តហ្វូន កំពុង​តែ​អនុវត្តន៍​នូវ​វេទិកា សិក្សា​តាម​ប្រព័ន្ធ​អនឡាញ​ទៅ​កាន់​សកល​វិទ្យាល័យ និងវិទ្យាល័យ សំរាប់​សិស្សានុសិស្ស ៥០ម៉ឺននាក់ប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បី​ជួយ​ដល់​សិស្ស​និស្សិត និង​គ្រូ​បង្រៀន​ជាមួយ​នឹង​មេរៀន​តាម​អនឡាញ​ប្រកប​ដោយប្រសិទិ្ធភាពខ្ពស់។ មិត្តហ្វូនរំពឹងថាការងារទាំងអស់នឹងនេះនឹងរួចរាល់ នៅពាក់កណ្តាលខែមេសានេះផងដែរ។

លើសពីនេះទៅទៀត ចាប់តាំង​ពី​ខែ​មីនា​មក សារ​សម្លេងរោទ៍ Covid-19 បាន​ដាក់​​ឲ្យ​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ​ពី​សេវាកម្ម I-Muzik របស់មិត្តហ្វូន ដែល​បាន​កំណត់​ណែនាំ​ដោយ​ក្រសួង​ដើម្បី​ការពារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីករាល​ដាល​នៃវីរុស Covid-19 ទៅ​កាន់អតិថិជនទាំងអស់របស់មិត្តហ្វូនផងដែរ។

មិត្តហ្វូនប្តេជ្ញា បន្តគាំទ្រនៅក្នុងការការពារការររីករាលដាលនៃវីរុសCovid-19 ទៅកាន់អតិថិជន និងប្រជាជនកម្ពុជាទាំងអស់។ សូមតាមដានគេហទំព័ររបស់មិត្តហ្វូន https://metfone.com.kh/en និងទំព័រហ្វេសប៊ុកផ្លូវការ http://fb.com/metfone.closer ដើម្បីតាមដានពត៌មានផ្សេងៗ៕

មតិយោបល់