- 2020-03-25 01:21:27
- ព័ត៌មាន
មកស្គាល់បច្ចេកវិទ្យាដែលក្រុមគ្រូពេទ្យចិននៅកម្ពុជា ប្រើទាក់ទងអ្នកជំនាញនៅចិន
- 2020-03-25 01:21:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់បច្ចេកវិទ្យាដែលក្រុមគ្រូពេទ្យចិននៅកម្ពុជា ប្រើទាក់ទងអ្នកជំនាញនៅចិន
ចន្លោះមិនឃើញ
នាព្រឹកថ្ងៃទី២៣ ខែមីនា ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រជនជាតិចិនប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ចំនួន ៧នាក់ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ ដោយនាំមកជាមួយនូវជំនួយចំនួន ៨,១តោន រួមមានជា ម៉ាសវេជ្ជសាស្រ្ត, ម៉ាស N95, សម្លៀកបំពាក់ការពារវីរុស, ទែម៉ូម៉ែត្រ និងសម្ភារៈផ្សេងៗទៀតយ៉ាងច្រើនជូនដល់ភាគីកម្ពុជា។
នាព្រឹកនោះផងដែរ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញមកទទួលដំណើរអ្នកជំនាញវេជ្ជសាស្រ្ត ដែលអញ្ជើញមកពីប្រទេសចិន ។ លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ៖ “នេះគឺជាការបង្ហាញឱ្យឃើញនូវចំណងមិត្តភាពរវាងកម្ពុជា និងចិន ដោយសាមគ្គីភាព និងភាតរភាព។ ប្រទេសចិនមានបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺរលាកសួតថ្មីនេះ ដូចនេះបុគ្គលិកពេទ្យរបស់យើងនឹងរៀនសូត្រពីអ្នកជំនាញចិន។ ក្នុងនាមជារាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិន ដែលបានអញ្ជើញមកកម្ពុជា។”
តាមឱ្យដឹងថា នេះគឺជាក្រុមគ្រូពេទ្យប្រឆាំងនឹងការឆ្លងរាលដាលដំបូងគេដែលចិនបានបញ្ជូនមកកាន់ប្រទេសអាស៊ាន។ ក្រុមអ្នកជំនាញទាំងអស់នេះ ត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការជាតិ និងសុខភាពចិន នឹងត្រូវបានជ្រើសរើសដោយគណៈកម្មាធិការសុខាភិបាល និងសុខភាព នៃតំបន់ស្វយ័តក្វាងស៊ី ដែលគ្របដណ្តប់លើជំនាញរួមមាន ៖ ការការពារនឹងការរាតត្បាត ការធ្វើរោគវិនិច្ឆ័យ និងការធ្វើតេស្ត ក្នុងមន្ទីរពិសោធន៍ជាដើម។ លោក Ai Xiang ប្រធានក្រុមជំនាញបានប្រាប់អ្នកសារព័ត៌មានថាភារកិច្ចចម្បងរបស់ក្រុមគ្រូពេទ្យយើង គឺដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាការណែនាំដល់ការការពារ និងការត្រួតពិនិត្យការរាតត្បាត ការព្យាបាលអ្នកជម្ងឺកម្រិតស្រាល និងមធ្យម និងការងារមន្ទីរពិសោធន៍ផងដែរ ព្រមទាំងផ្តល់ជាការណែនាំ និងជំនួយផ្នែកវេជ្ជសាស្រ្តផ្សេងៗទៀត ដល់ស្ថានទូតចិន សហគ្រាស និស្សិត និងជនជាតិចិនទាំងអស់ប្រចាំនៅកម្ពុជា។
លើសពីនេះទៅទៀត លោក Ai Xiang ប្រធានក្រុមជំនួយវេជ្ជសាស្រ្តចិននៅកម្ពុជាបានមានប្រសាសន៍ថា ៖ “តាមរយៈការប្រើប្រាស់ប្រព័ន្ធ Huawei Cloud Welink ពិតជាបានជួយដល់ក្រុមគ្រូពេទ្យចិននៅកម្ពុជា ដោយការភ្ជាប់ទំនាក់ទំនងគ្នាតាមរយៈសន្និសីទវីដេអូជាមួយនឹងគណៈកម្មាការសុខាភិបាល និងអ្នកជំនាញនៃមន្ទីរពេទ្យក្នុងប្រទេសចិន ក្នុងការចែករំលែកព័ត៌មាន ការបែងចែកការងារ ជាពិសេសចំណេញពេលវេលា ក្នុងការងារបង្ការការរីករាលដាលនេះ ដើម្បីជួយសម្រួលដល់ដំណើរការ ការងារប្រយុទ្ធប្រឆាំងឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។”
លោក Wang Wentian បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីងហួថា ៖ “ប្រទេសចិន និងកម្ពុជា គឺជាសហគមន៍ដែលរួមជោគវាសនាតែមួយនៅក្នុងគ្រាលំបាកបំផុត នៃការតស៊ូប្រយុទ្ធប្រឆាំង នឹងការរីករាលដាលរបស់ប្រទេសចិន ប្រទេសកម្ពុជាក៏បានប្រកាន់ជំហរដ៏រឹងមាំជាមួយយើង និងជំនះរាល់ការលំបាកជាមួយគ្នា ដូចនេះស្ថានទូតចិនប្រចាំកម្ពុជា នឹងតាមដានយ៉ាងដិតដល់ និងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលកម្ពុជាដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតនៅកម្ពុជា។ យោងតាមតំរូវការនៃការការពារ ការរាតត្បាតនៅកម្ពុជា ប្រទេសចិននឹងបន្តផ្តល់ជំនួយជាសម្ភារៈចាំបាច់និងការគាំទ្រខាងវេជ្ជសាស្ត្រនាពេលអនាគត ហើយវិធានការទាំងអស់នេះនឹងជួយលើកកម្ពស់សមត្ថភាពរបស់ប្រទេសកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងការរាតត្បាតនៃជម្ងឺនេះ៕"