• 2020-03-21 05:47:07
  • ព័ត៌មាន

ធ្លាប់តែគិតលុយ ឥលូវកម្មវិធី Think! Think! បើកឲ្យប្រើ Free កូនៗអាចរៀននៅផ្ទះហើយមានឱកាសប្រកួតយករង្វាន់ទៀត

  • 2020-03-21 05:47:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន Hanamaru Lab​ កំពុង​តែ​បើក​ឲ្យ​សិស្ស​នៅ​កម្ពុជា​ប្រើ​ប្រាស់​កម្មវិធី “Think!Think! App” របស់​ខ្លួន​ដោយ​ឥត​គិត​ថ្លៃ និង​បើក​ឲ្យ​សិស្ស​ប្រកួត​ប្រជែង​គ្នា​តាម​អនឡាញ​ក្នុង​កម្មវិធី​មួយ​មាន​ឈ្មោះ​ថា ពាន​រង្វាន់​សង្រ្កាន្ត “Special Songkran Cup”។

«ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​នៅ​កម្ពុជា​ក្នុង​ពេល​ជួប​បញ្ហា “វីរុស​កូរ៉ូណា” ត្រូវ​ផ្អាក​ទៅ​រៀន​សាលា​បណ្ដោះ​អាសន្ន យើង​បាន​បង្ក​ឱកាស​ឲ្យ​សិស្ស​​ខ្មែរ​ទាំងអស់ បាន​រៀន​ដោយ​ស្វ័យ​សិក្សា​នៅ​ផ្ទះ តាម​រយៈ​ការ​ប្រើ​ប្រាស់​វគ្គ​សិក្សា​ពិសេស “Think!Think! App’s premium course” ​ នៅ​ខែ​មីនា​នេះ​ដោយ​ឥត​គិត​ថ្លៃ»។​ នេះ​បើ​តាម​ការ​លើកឡើង​របស់​​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​Hanamaru Lab​ លោក ខេ កាវាស៊ីម៉ា។

ចាប់​អារម្មណ៍ ? អាច​​សាក​ដោន​ឡូត​លេង​​ឥលូវ​​បាន តាមលីង​ខាងក្រោម៖

​«យើង​ក៏​មាន​ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់​សង្រ្កាន្ត​ ​“Special Songkran Cup”នៅ​ខែ មេសា ​ផង​ដែរ ។​ សិស្ស​ឆ្នើម​ ២០ រូប​ដែល​ឈ្នះ​ពី​ការ​ប្រកួត​ពាន​រង្វាន់​សង្រ្កាន្ត “Special Songkran Cup” នឹង​ត្រូវ​បាន​​អញ្ជើញ​ចូល​រួម​ប្រកួត​បន្ត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​រក​ជយលាភី​ជើង​ឯក​ប្រចាំ​វគ្គ​នេះ»។ លោក​បញ្ជាក់​បន្ថែម។

ពាន​រង្វាន់​សង្រ្កាន្ត “Special Songkran Cup” នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ៦ រហូត​ដល់ ១៧ មេសា​ ២០២០​ នេះ។

កម្មវិធី Think!Think! គឺ​ជា​កម្មវិធី​អប់រំ​ដែល​មើល​ទៅ​ហាក់​បី​ដូច​ជា mini-games ប៉ុន្តែ​​វា​ពិត​ជា​បាន​ជួយ​អភិវឌ្ឍន៍​ភាព​វ័យ​ឆ្លាត​របស់​ក្មេង និង​ជួយ​ពង្រឹង​សមត្ថភាព​ក្មេង​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ​យ៉ាង​ពិត​ប្រាកដ​មែន​។

កម្មវិធី​នេះ​មាន​អ្នក​ប្រើ​ប្រាស់​ច្រើន​ជាង ១​លាន​នាក់ ជុំវិញ​ពិភពលោក និង​ទទួល​បាន​ពាន​រង្វាន់​ជាច្រើន​ដូចជា៖ លំដាប់​ថ្នាក់​លេខ១​ នៅ​ជប៉ុន​ខាង​ផ្នែក អ៊ី លើន​នីង “Japan’s No.1 E-learning” និង ពាន​រង្វាន់ App លំដាប់​លេខ ៥ ដែល​ល្អ​បំផុត​ពីក្​រុមហ៊ុន Google​ “Top 5 App Award from Google”។

Think!Think! មាន​គម្រោង​មួយ ហើយ​គម្រោង​នេះ​គឺ​ជួយ​ដល់​ការ​អប់រំ​ផ្នែក​ STEM នៅ​សាលា​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី អង្កការ​ជំនួយ​អន្តរជាតិ​ជប៉ុន “JICA” និង ក្រសួង​អប់រំ​យុវជន និង​កីឡា “MoEYS” ចាប់​តាំង​ពី​ឆ្នាំ២០១៨ រហូត​មក​ទល់​បច្ចុប្បន្ន។

តាមរយៈ​លទ្ធផល​ក្នុង​ការ​ស្រាវជ្រាវ​របស់​គម្រោង​នេះ​បាន​បង្ហាញ​ថា សិស្ស​បន្ទាប់​ពី​បាន​រៀន​ជាមួយ​កម្មវីធី​នេះ គឺ​មាន​ការ​រីករ​ចម្រើន​លើ​ ជំនាញ​ក្នុង​ការ​គិត (cognitive) និង​ ជំនាញក្នុងការ​ទំនាក់ទំនង (noncognitive skills) ជា​ជាង​សិស្ស​ដែល​មិន​បាន​រៀន។

«បច្ចុប្បន្ន​នេះ​យើង​កំពុង​បន្ត​បង្រៀន​សិស្ស​តាម​កុំព្យូទ័រ នៅ​សាលា​ចំនួន ៨ ក្នុង​បណ្តា​ខេត្ត​ក្រុង​ផ្សេង​ៗដូចជា៖ ភ្នំពេញ កណ្តាល កំពង់ចាម ស្វាយរៀង ព្រៃវែង និង​សៀមរាប»។ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​Hanamaru Lab បញ្ជាក់​បន្ថែម៕

អត្ថបទ៖ លីដា

មតិយោបល់