• 2020-03-04 06:50:59
  • ព័ត៌មាន

ចេញមកទៀត រូបរាងឡាន SUV Off-Road ថ្មីរបស់ Ford

  • 2020-03-04 06:50:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford Bronco គឺ​ជា​រថយន្ត​មួយ​ម៉ូដែល​ដែល​គេ​ទន្ទឹង​រង់ចាំ​ខ្លាំង​ជាង​គេ​បំផុត ហើយ​ពេល​នេះ​មាន​រូបភាព​ Render ថ្មី​ចេញ​ពី​វិបសាយ Full Size Bronco ដែល​វា​អាច​ជា​រូបរាង​នៃ​ SUV ​ថ្មី​របស់ Ford។

រូបភាពនៃ Bronco ពេលកំពុងបើកបរសាកល្បង

​​រថយន្ត​នេះ​​ត្រូវ​បាន​ Ford ប្រកាស​តាំង​ពី​​ជាង ៣ ឆ្នាំ​មុន​មក​ម្ល៉េះ ហើយ​ទើប​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​គេ​ចាប់​ផ្ដើម​ឃើញ​រូបរាង​របស់​វា​រត់​សាក​ល្បង​​នៅ​លើ​ដង​ផ្លូវ។ រូបភាព Render ថ្មីៗ​ទាំង​នេះ បាន​បក​របាំង​មុខ​ និង​ការ​ឃ្លុំ​របស់​​រថយន្ត​ Bronco ចេញ ធ្វើ​ឲ្យ​គេ​រឹត​តែ​​រំជើប​រំជួល​នឹង​វា។

រូបភាព Render បាន​បង្ហាញ​ថា Ford Bronco គឺ​​មាន​រាង​ដូច​ប្រអប់ មាន​ផ្នែក​ខាង​មុខ​តុបតែង​ដោយ​ផ្ទាំង​ប៉ាណា​ធំ​ពណ៌​ខ្មៅ និង​មាន​​ឌីហ្សាញ​អក្សរ Bronco នៅ​ពី​លើ អម​ដោយ​អំពូល​មុខ​​មាន​រាង​មូល។ ពណ៌​ដែល​មាន​បង្ហាញ​តាម​ Render គឺ​​មាន​ Cyber Orange Pearl, Fighter Jet Grey, Race Red, Oxford White, Yellow, Viper Green និង​ពណ៌​ខៀវ​ខ្ចី។

កាល​ពី​ខែ​កុម្ភៈ Ford បាន​ប្រាប់​តំណាង​ចែក​ចាយ​របស់​ខ្លួន ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ថា​​រថយន្ត Bronco នឹង​បង្ហាញ​មុខ​នៅ​ក្នុង​ខែ​មីនា ជា​ស៊េរី​ឆ្នាំ ២០២១ ចំណែក​បង​ប្អូន​របស់​វា​មួយ​ទៀត​គឺ Bronco Sport នឹង​ប្រកាស​ចេញ​នៅ​ខែ​មេសា៕​​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់