• 2020-03-03 02:28:50
  • ព័ត៌មាន

ថាមើល! ឡានអគ្គិសនី Tesla Model S, 3 និង X ប្រណាំងគ្នា មួយណាឈ្នះ? (វីដេអូ)

  • 2020-03-03 02:28:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Tesla Model 3 Performance, Tesla Model X P100D និង Tesla Model S Performance គឺជារថយន្តដែលមានល្បឿនលឿនបំផុត របស់ក្រុមហ៊ុន Tesla។

រថយន្ត Tesla Model X P100D បំពាក់ម៉ូទ័រអគ្គិសនី២ មានកម្លាំងសរុប ៧៩៥សេះ ទម្ងន់ ២ ៤៧៨គីឡូក្រាម ហើយមានតម្លៃជាង ១០ម៉ឺនដុល្លារលើទីផ្សារបរទេស។ ចំណែកឯ Tesla Model 3 Performance ប្រើម៉ូទ័រអគ្គិសនី២ មានកម្លាំង ៤៩០សេះ ទម្ងន់ ១ ៨៤៧គីឡូក្រាម ហើយមានតម្លៃជិត ៦ម៉ឺនដុល្លារ។ ដោយឡែក Tesla Model S Performance វិញ ក៏ប្រើម៉ូទ័រអគ្គិសនី២ ដែរ តែមានកម្លាំង ៨២៥សេះ ទម្ងន់ ២ ២៤១គីឡូក្រាម មានតម្លៃខ្ទង់ ៩ម៉ឺនដុល្លារ។

ពួកវាបានធ្វើការប្រកួតគ្នា ដោយរត់លើផ្លូវលាតត្រង់ ដើម្បីចង់ដឹងថានរណារត់ដល់ទីលឿនជាងគេ។ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង

មតិយោបល់