• 2020-02-28 09:33:25
  • ផលិតផលថ្មី

vivo ចេញ Concept ទូរសព្ទថ្មី បង្កប់កាមេរ៉ា Selfie ក្រោមអេក្រង់

  • 2020-02-28 09:33:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

APEX 2020 ដែល​ជា​ប្រភេទ​ស្មាតហ្វូន Concept របស់ vivo បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ ​អាច​ឲ្យ​គេ​ដឹង​អំពី​បច្ចេកវិទ្យា​​ពិសេសៗ​មួយ​ចំនួន​ដែល​ vivo បាន​សំងំ​បង្កើត​ឡើង។​

​ស្មាតហ្វូន​នេះ​មាន​បំពាក់​អេក្រង់ ៦,៤៥ អ៊ីញ ​ជា​ប្រភេទ FullView ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត ២៣៣០ x ១០៨០ ភីកសែល​ ហើយ​ដែល​ពិសេស​នោះ​គឺ​មាន​បង្កប់​នូវ​កាមេរ៉ា Selfie ទំហំ ១៦MP នៅ​ពី​ក្នុង។ កាមេរ៉ា Selfie នេះ​គឺ​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ 4-in-1 Pixel Binning ដែល​អាច​​បង្កើត​បាន​រូប​សន្លឹក​មាន​ទំហំ ៤MP ហើយ​វា​មាន​​​​គ្រប​ដណ្ដប់​ដោយ​កញ្ចក់​ដែល​ងាយ​ចាំង​ឆ្លុះ​ពន្លឺ​ជាង​កញ្ចក់​ការពារ​កាមេរ៉ា​ធម្មតា ៦ ដង​ឯណោះ។

​ចំណែក​កាមេរ៉ា​ខាង​ក្រោយ​ក៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ។ ដំបូង​គឺ​មាន​កាមេរ៉ា​កម្រិត ៤៨MP ដែល​មាន​បច្ចេកវិទ្យា​លំនឹង​ដូច​ជា​ដង​ទប់​លំនឹង​អ៊ីចឹង ដោយ vivo អះអាង​ថា​មាន​សមត្ថភាព​ទប់​លំនឹង​បាន​ល្អ​ជាង​ប្រព័ន្ធ OIS ធម្មតា។ Sensor នៃ​កាមេរ៉ា​នេះ​ក៏​ប្រើ​វិធីសាស្ត្រ​ Pixel Binning ដែរ ដែល​អាច​ផលិត​រូបភាព​ទំហំ ១២MP មាន​កម្រិត​ច្បាស់​ល្អ។

មួយ​ទៀត​គឺ​ជា​ប្រភេទ​កាមេរ៉ា Periscope ដែល​មាន​ទំហំ ១៦MP មាន​សមត្ថភាព Zoom បែប​ Optical បាន​ចាប់​ពី ៥ដង ដល់ ៧,៥ដង។ ប្រព័ន្ធ​ឡេន​ Periscope នេះ​គឺ​ផ្សំ​ឡើង​ដោយ​ឡេន​ជាប់​ចំនួន​ពីរ និង​ឡេន​​អាច​ផ្លាស់​ទី​បាន​ចំនួន​ពីរ។

ដោយ​សារ​ vivo APEX 2020 មិន​មាន​រន្ធ​ ដូច​នេះ​អាច​សាក​​តាម​វិធី​មិន​ប្រើ​ខ្សែ​តែ​មួយ​គត់។ vivo ហៅ​បច្ចេកវិទ្យា​សាក​ថ្ម​របស់​ខ្លួន​ថា​ Super FlashCharge 60W ដែល​មាន​កម្លាំង​សាក​ ៦០ វ៉ាត់ អាច​សាក​ថ្ម​ទំហំ ២០០០ mAh បាន​ពេញ​ ក្នុង​ពេល​ត្រឹម ២០ នាទី។

​APEX 2020 នេះ​នឹង​ដូច​ជា​​ទូរសព្ទ Concept ដទៃ​ទៀត​របស់​ vivo ដែរ គឺ​ទំនង​ជា​មិន​​ផលិត​លក់​លើ​ទីផ្សារ​នោះ​ទេ។ វា​គ្រាន់​តែ​ Concept សម្រាប់​បង្ហាញ​អំពី​បច្ចេកវិទ្យា​ដែល​អាច​នឹង​មាន​ប្រើ​លើ​ស្មាតហ្វូន​អនាគត​របស់ vivo៕​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់