• 2020-02-28 01:42:32
  • ព័ត៌មាន

Honda CR-V ឆ្នាំ២០២០ ប្រើម៉ាស៊ីន Hybrid ស៊ីសាំងតិចខ្លាំង ចេញតម្លៃលក់ផ្លូវការហើយ!

  • 2020-02-28 01:42:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Honda CR-V ស៊េរីឆ្នាំ២០២០ ដែលប្រើប្រាស់ម៉ាស៊ីន Hybrid នឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នាខែមីនានេះ ដោយម៉ាស៊ីនរបស់វាស្រដៀងទៅនឹង Accord Hybrid ដែរ។

Honda CR-V Hybrid ថ្មីនេះនឹងមានតម្លៃចាប់ពី ២៨ ៨៧០ដុល្លារ សម្រាប់ម៉ូដែល LX (Base Model) និងឡើងរហូតដល់ទៅ ៣៧ ០៧០ដុល្លារ សម្រាប់ម៉ូដែល Touring។

CR-V Hybrid ដែលផលិតនៅសហរដ្ឋអាមេរិកនេះបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ជាមួយនឹងម៉ូទ័រអគ្គិសនី២ មានកម្លាំងសរុប ២១២សេះ ប្រើប្រព័ន្ធប៉ុងពីរ AWD ហើយមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៦លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។ ជាមួយគ្នានេះ អ្នកបើកបរអាចជ្រើសរើសម៉ូដបើកបរបានដូចជា EV Drive, Hybrid Drive និង Engine Drive ផងដែរ។

គ្រប់ CR-V Hybrid ទាំងអស់នឹងបំពាក់បច្ចេកវិទ្យាសុវត្ថិភាព និងជំនួយការបើកបរ Honda Sensing មកស្តង់ដារតែម្តង៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់