- 2020-02-27 06:54:53
- ព័ត៌មាន
iPhone និងស្មាតហ្វូន Android រាប់លានគ្រឿង កំពុងជួបបញ្ហាទាក់ទង Wi-Fi
- 2020-02-27 06:54:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone និងស្មាតហ្វូន Android រាប់លានគ្រឿង កំពុងជួបបញ្ហាទាក់ទង Wi-Fi
ចន្លោះមិនឃើញ
ចន្លោះប្រហោងផ្នែកសុវត្ថិភាពមួយដែលទាក់ទងនឹងឈីបនៃ Wi-Fi បានប៉ះពាល់ឧបករណ៍ជាង ១ ពាន់លានគ្រឿងក្នុងនោះរួមមាន iPhone និងស្មាតហ្វូន Android ផងដែរ។ ជនខិលខូចអាចធ្វើការ Decrypt ទិន្នន័យដែលផ្ញើទៅកាន់ឧបករណ៍មានបញ្ហាបាន ទោះបីជាបានផ្ញើក្នុងវិធីសាស្ត្រ Encrypted ក្ដី។
បញ្ហានេះគឺកើតមានលើឈីប Wi-Fi ដែលផលិតឡើងដោយ Cypress Semiconductor និងក្រុមហ៊ុន Broadcom ដែលវាបានប៉ះពាល់ទាំងចំពោះ WPA2-Personal និង WPA2-Enterprise។
ក្រៅពី iPhone និងទូរសព្ទ Android ឧបករណ៍ដទៃទៀតដែលរងផលប៉ះពាល់មាន iPad, Amazon Echo, Kindle និង Tablet រួមទាំង Wi-Fi Router ផលិតដោយ Asus និង Huawei។ ចន្លោះប្រហោងនេះគឺរកឃើញដោយក្រុមហ៊ុនសុវត្ថិភាពនៃប្រទេសស្លូវ៉ាគីឈ្មោះ Eset ដែលបានឲ្យឈ្មោះបញ្ហានេះថា Kr00k។ ផលិតផលដែលមានបញ្ហានេះរួមមាន ៖
Amazon Echo 2nd gen
Amazon Kindle 8th gen
Apple iPad mini 2
Apple iPhone 6
Apple iPhone 6S
Apple iPhone 8
Apple iPhone XR
Apple MacBook
Apple iPad Air
Google Nexus 5
Google Nexus 6
Google Nexus 6P
Raspberry Pi 3
Samsung Galaxy S4
Samsung Galaxy S8
Xiaomi Redmi 3S
Eset បានបញ្ជាក់ថាដើម្បីក្រុមហ៊ុននៃផលិតផលនីមួយៗ អាចនឹងបញ្ចេញកំណែទម្រង់ចុងក្រោយនៃប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន ដល់ឧបករណ៍ដែលមានបញ្ហាក្នុងពេលឆាប់ខាងមុខ។ ដូចនេះប្រសិនបើសង្កេតឃើញការតម្រូវឲ្យអាប់ដេត OS ណាមួយ គួរតែដំឡើង៕