• 2020-02-26 08:54:42
  • ព័ត៌មាន

មិនទាន់ចេញលក់ផង Samsung បញ្ចេញការអាប់ដេតដល់ Galaxy S20 Ultra ពង្រឹងកាមេរ៉ា

  • 2020-02-26 08:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ថ្មី​សន្លាង​ Samsung Galaxy S20 Ultra នា​ពេល​នេះ​​ទទួល​បាន​ការ​អាប់​ Software ដំបូង​បំផុត​របស់​ខ្លួន ដែល​ចាប់​ផ្ដើម​បញ្ចេញ​នៅ​កូរ៉េ​ខាង​ត្បូង​ដំបូង​គេ។

ការ​អាប់​ដេត​ Software ថ្មី​នេះ មាន​នាំ​យក​ការ​ពង្រឹង​សមត្ថភាព​នៃ​​កាមេរ៉ា និង​មាន​បង្កើត​សមត្ថភាព​នៃ​ការ​បើក​ភ្លើង Flash ស្វ័យប្រវត្តិ​ពេល​ថត​រូប​ផង​ដែរ។ ចុង​ក្រោយ​នោះ​គឺ​ទទួល​បាន​​ការ​ជួសជុល​ចន្លោះ​ប្រហោង​នៃ​ផ្នែក​សុវត្ថិភាព​ចុង​ក្រោយ​បង្អស់​ សម្រាប់​ខែ​មីនា ឆ្នាំ ២០២០​នេះ។

គួរ​ដឹង​ថា​ S20 Ultra នៅ​មិន​ទាន់​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ដោយ​នៅ​លើ​ទីផ្សារ​ជា​ច្រើន​នឹង​ចាប់​ផ្ដើម​បញ្ចេញ​លក់​ស្មាតហ្វូន​នេះ​តំណាល​គ្នា​នឹង Galaxy S20 និង Galaxy S20+ ​ចាប់​ពី​ថ្ងៃ​ទី ៦ ខែ​មីនា​ខាង​មុខ។ ដូច​នេះ​ពេល​ដក​ចេញ​ពី​ប្រអប់​មក S20 Ultra នឹង​មាន​ការ​អាប់ដេត​មួយ​ ដែល​រង់ចាំ​អ្នក​ប្រើ​ប្រាស់​ជា​មុន៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់