• 2020-02-26 07:13:06
  • ព័ត៌មាន

ដឹងការពិតនៃការពន្យារពេលចេញស្មាតហ្វូន OPPO Find X ជំនាន់ក្រោយរហូតដល់ទៅជាង ២ ឆ្នាំ

  • 2020-02-26 07:13:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់រយៈពេលជាង ២ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន OPPO បានផ្អាកបញ្ចេញស្មាតហ្វូនស៊េរីថ្មីត្រកូល Find បន្ទាប់របស់ខ្លួនជាបណ្តោះអាសន្ន ដែលធ្វើឲ្យអតិថិជននិយមស្មាតហ្វូនម៉ូដែលនេះជ្រួលច្របល់ រងចាំ​អ៊ុត​មើល​យ៉ាងអន្ទះអន្ទែង។

ស្រាប់តែដើមឆ្នាំថ្មី ២០២០ ក្នុងត្រីមាសទីមួយ ក្រុមហ៊ុន OPPO នៅជុំវិញពិភពលោក បានទម្លាយស្មាតហ្វូនត្រកូល Find ជំនាន់ក្រោយដែលនឹងអាចផ្តល់បទពិសោធពេញលេញដល់អ្នកប្រើប្រាស់មិនធ្លាប់មានពីមុនមក បន្ទាប់ពីបានវិនិយោគទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ លើផ្នែកធនធានមនុស្ស និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ R & D។

ហេតុអ្វី Find ស៊េរី ជាគោលដៅចំបងរបស់ក្រុមហ៊ុន OPPO? តាមពិតពាក្យថា “Find” តំណាងឲ្យស្មារតីរុករកថ្មី ដូច្នេះស្មាតហ្វូន OPPO ត្រកូល Find ត្រូវបានចាត់ទុកជាស្មាតហ្វូនថ្នាក់ខ្ពស់លំដាប់កំពូលរបស់ OPPO។ កាលពីឆ្នាំនៅឆ្នាំ ២០១៨ ស្មាតហ្វូន OPPO Find X ត្រូវបានក្រុមហ៊ុនបំពាក់នូវអេក្រង់លាតពេញ និងមានការរចនាយ៉ាងល្អផ្ចិតផ្ចង់បំផុត រហូតអាចឈ្នះពានរង្វាន់នៃការឌីស្សាញដ៏ល្អបំផុត (Best Design Award) នៅក្នុងប្រទេសចិនក្នុងកម្មវិធី ប្រគល់ពានរង្វាន់ប៉ាតង់របស់ចិនសម្រាប់សតវត្សន៍ទី ២១ (21st China Patent Awards) បានធ្វើឡើងនៅក្នុងប្រទេសអាស៊ី ។

ហេតុនេះ ស្មាតហ្វូនជំនាន់ថ្មី OPPO ត្រូកូល Find ក្នុងយុគសម័យបច្ចេកវិទ្យា5G ប្រាកដជាស្មាតហ្វូនលំដាប់កំពូលដ៏អស្ចារ្យបំផុត បន្ទាប់ពីចំណាយពេលយ៉ាងយូរក្នុងការផលិត ឌីហ្សាញ សម្រិតសម្រាងនូវបច្ចេកវិទ្យា ថ្មីៗ ទំនើបៗ សមត្ថភាពលើសពីតម្លៃ។ កាលពីម្សិលមិញ ក្រុមហ៊ុន OPPO ប្រចាំប្រទេសចិន បានបង្ហើបគម្រោងបង្ហាញនូវសមាសភាពពិតនៃស្មាតហ្វូនត្រកូល Find ស៊េរីបន្ទាប់ ក្នុងសន្និសីទអនឡាញសកលលើ YouTube Channel ផ្លូវការរបស់ OPPO ម៉ោង ៥ រសៀល​ ត្រូវនឹងម៉ោង ៤ រសៀល​​ នៅប្រទេសកម្ពុជា ថ្ងៃទី ៦ មិនា ២០២០ ខាងមុខនេះ។

បើក្រឡេកមកមើលទំព័រហ្វេសប៊ុក ឬ YouTube ផ្លូវការ OPPO ប្រចាំប្រទេសកម្ពុជាឯណេះវិញកំពុងតែព្រឡូយរូបរាង និង លក្ខណៈអស្ចារ្យរបស់ស្មាតហ្វូនថ្នាក់ខ្ពស់ស៊េរីថ្មី របស់ OPPO ត្រកូល Find ជាបណ្តើរៗហើយ។

អ្នកទាំងអស់គ្នាសាកគិតមើល៍នៅពេលដែលស្មាតហ្វូន OPPO ត្រកូល Find មាន DNA ខ្លាំងពីកំណើតអញ្ចឹង ចុះជំនាន់ក្រោយរបស់វាវិញអាចនឹងទំនើបអស្ចារ្យប៉ុណ្ណា? ហើយអាចនឹងមានរហ្សស័នាមអ្វីទៅ?

មតិយោបល់