• 2020-02-26 01:53:32
  • ព័ត៌មាន

iPhone ស៊េរីឆ្នាំ ២០១៨ នេះ ជាទូរសព្ទលក់ដាច់ជាងគេប្រចាំឆ្នាំ ២០១៩

  • 2020-02-26 01:53:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone XR គឺ​ជា​ស្មាតហ្វូន​ដែល​ពេញ​និយម​ដាច់​គេ​ក្នុង​លោក​ប្រចាំ​ឆ្នាំ ២០១៩ ដោយ​​អាច​លក់​ចេញ​បាន​ច្រើន​ជាង​ស្មាតហ្វូន​ដទៃ​ទៀត។ នេះ​បើ​ផ្អែក​តាម​ទិន្នន័យ​ថ្មី ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ Omdia។

Apple អាច​លក់​ iPhone XR បាន​ប្រមាណ ៤៦,៣ លាន​គ្រឿង​ក្នុង​ឆ្នាំ ២០១៩ ដែល​កើន​ឡើង​ទ្វេ​ដង​ធៀប​នឹង​ឆ្នាំ ២០១៨។ ម៉ូដែល​ពេញ​និយម​ទី​ពីរ​គឺ​ជា iPhone 11 ដែល​លក់​បាន​ប្រមាណ ៣៧,៣ លាន​គ្រឿង តាម​ពី​ក្រោយ​ដោយ​​ស្មាតហ្វូន​ Samsung តម្លៃ​ធូរ Galaxy A10, Galaxy A50 និង Galaxy A20។

ចំណែក iPhone 11 Pro Max ដែល​ជា​ iPhone ថ្លៃ​ជាង​គេ​របស់ Apple លក់​ចេញ​បាន​ ១៧,៦ លាន​គ្រឿង​ ឈរ​នៅ​លំដាប់​លេខ​ ៦ ហើយ​បង​ប្អូន​របស់​វា​គឺ iPhone 11 Pro ឈរ​នៅ​លំដាប់​លេខ​ ៩ លក់​បាន​ប្រមាណ ១៥,៥ លាន​គ្រឿង។

គួរ​ដឹង​ថា Apple នៅ​តែ​បន្ត​លក់ iPhone XR ទន្ទឹម​គ្នា​នឹង iPhone 11 និង iPhone 11 Pro ដោយ​មាន​តម្លៃ​ចាប់​ពី ៥៩៩ ដុល្លារ​នៅ​ទីផ្សារ​បរទេស។ តម្លៃ​របស់​វា​គឺ​ថោក​ជាង iPhone 11 ចំនួន ១០០ ដុល្លារ ដែល​មាន​ចាប់​ពី ៦៩៩ ដុល្លារ៕​​

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់