• 2020-02-25 07:07:15
  • ព័ត៌មាន

រោងចក្រផលិត iPhone ហ៊ានឲ្យប្រាក់រង្វាន់ជិតពាន់ដុល្លារដល់បុគ្គលិក

  • 2020-02-25 07:07:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Foxconn Technology Group ដែល​ជា​រោងចក្រ​​ដំឡើង​គ្រឿង​អេឡិចត្រូនិក​ធំ​ជាង​គេ​ក្នុង​លោក កំពុង​ស្វែង​រក​វិធី​លើក​ទឹក​ចិត្ត​ឲ្យ​បុគ្គលិក​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ បន្ទាប់​ពី​ការ​ឈប់​សម្រាក​ថ្ងៃ​ចូល​ឆ្នាំ​​ចិន​រយៈ​ពេល​យូរ​ និង​មាន​ការ​បិទ​រោងចក្រ​ដោយ​សារ​វីរុស​​កូរ៉ូណា​ផង​ដែរ។

រោងចក្រ​ដែល​ជា​ដៃ​គូ​ដំឡើង​ iPhone ឲ្យ Apple នេះ បាន​ពន្យារពេល​បើក​នូវ​រោងចក្រ​បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ចិន ដោយ​សារ​បញ្ហា​ឈឺ​ក្បាល​ទាក់ទង​នឹង​ការ​ផ្ទុះ​វីរុស។ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ក្រុមហ៊ុន​និយាយ​ថា​បាន​ចាប់​ផ្ដើម​បើក​ដំណើរ​ការ​រោងចក្រ​ធំៗ​មួយ​ចំនួន​នៅ​ប្រទេស​ចិន។

ជាក់​ស្ដែង​នៅ​រោងចក្រ​​ធំ​ជាង​គេ​របស់ Foxconn ដែល​មាន​ទីតាំង​នៅ​ Zhengzhou ខេត្ត​ Henan កម្មករ​ម្នាក់ៗ​អាច​ទទួល​បាន​ប្រាក់​រង្វាន់​ជិត ១ ពាន់​ដុល្លារ ប្រសិន​បើ​អាច​បំពេញ​តាម​តម្រូវ​ការ​មួយ​ចំនួន។ ទឹក​ប្រាក់​នេះ​គឺ​ស្មើ​ប្រហែល ២ ទៅ ៣ ខែ​នៃ​ប្រាក់​​ធម្មតា ដែល​នឹង​បើក​ជូន​រយៈពេល ២ លើក​ក្នុង​ពេល ៥ ខែ។

ប្រាក់​រង្វាន់​នេះ​គឺ​ដើម្បី​​លើក​ទឹក​ចិត្ត​ឲ្យ​​កម្មករ​វិល​ត្រឡប់​មក​ធ្វើ​ការ​វិញ និង​កាត់​បន្ថយ​ការ​ខូច​ខាត​ដោយ​សារ​ការ​ពន្យារពេល​ការ​ផលិត។ មុន​នេះ​ អ្នក​តំណាង Foxconn ធ្លាប់​បាន​បញ្ជាក់​ថា​ការ​ពន្យារពេល​គឺ​ប៉ះពាល់​ធ្ងន់​ដល់​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី