- 2020-02-25 03:15:45
- ផលិតផលថ្មី
កាមេរ៉ាដាក់តាមផ្ទះរបស់ Xiaomi អត់ហត់អូសខ្សែ អាចស្រែកបញ្ជាដោយសំឡេងនិងស្កេនមុខមនុស្ស
- 2020-02-25 03:15:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាមេរ៉ាដាក់តាមផ្ទះរបស់ Xiaomi អត់ហត់អូសខ្សែ អាចស្រែកបញ្ជាដោយសំឡេងនិងស្កេនមុខមនុស្ស
ចន្លោះមិនឃើញ
នៅតាមគេហដ្ឋានឬស្ថាប័នកន្លែងធ្វើការនៅពេលបច្ចុប្បន្ន គេមិនងាយរំលងនោះទេការបំពាក់នូវកាមេរ៉ាសុវត្ថិភាព ដែលជាភ្នែកទីបីជំនួសមនុស្សក្នុងការតាមដានសកម្មភាពនានា។
ទន្ទឹមនេះ IMILAB ដែលជាសម្ព័ន្ធក្រុមហ៊ុនសរបស់ Xiaomi ក៏បានចេញផ្សាយនៅកាមេរ៉ាសុវត្ថិភាព EC2 Wireless CCTV ជាប្រភេទមិនប្រើប្រាស់ខ្សែនិងសាកថ្ម។
គម្រោងរបស់វាបានចេញផ្សាយជាលើកដំបូងលើគេហទំព័រ Indiegogo នាខែតុលា ឆ្នាំ ២០១៩ និងទើបតែមានលក់ផ្លូវការនាពេលថ្មីៗនេះ ដោយមានតម្លៃ ៩៩ ដុល្លារសម្រាប់ទីផ្សារប្រទេសថៃ និងនៅទីផ្សារចិនថ្លៃប្រហែល ៥៦ ដុល្លារប៉ុណ្ណោះក្នុងមួយគ្រាប់។
IMILAB EC2 រចនារូបរាងសាមញ្ញ អមអាវក្រោះការពារទឹកនិងធូលីស្តង់ដារ IP66 អាចដំឡើងបានទាំងក្នុងនិងក្រៅអគារ ដោយវាអាចចាប់យកវីដេអូនៅកម្រិត Full HD ១ ០៨០p មាន Aperture f/2.6 អនុញ្ញាតឲ្យវាអាចចាប់រូបភាពច្បាស់ល្អនៅពេលយប់។ ថាមពលថ្មទំហំ ៥ ១០០mAh អាចឲ្យកាន់ថ្មបានយូរដល់ ៤ ខែ រៀងរាល់ការសាកមួយពេញម្តង។
អ្វីដែលពិសេសវាក៏មានមុខងារត្រួតពិនិត្យនៅសកម្មភាពផ្សេងៗ និងបច្ចេកវិទ្យា AI ក្នុងការសម្គាល់រវាងមនុស្សនិងសត្វ ឬវត្ថុធំណាមួយ ហើយបញ្ជូនរូបភាពទៅលើ Mi Cloud ដែលទំហំអង្គផ្ទុកអាចប្រើប្រាស់គ្មានការកំណត់។ អ្នកក៏អាចបញ្ជាដោយសំឡេងឆ្លងមកកាន់ Speaker លើកាមេរ៉ាបាន តាមរយៈការនិយាយលើទូរសព្ទនៃកម្មវិធី MIJIA៕
ទស្សនាវីដេអូខាងក្រោម៖
អានអត្ថបទ: