- 2020-02-24 02:39:22
- ព័ត៌មាន
ទូរសព្ទ 5G ដំបូងរបស់ SONY ទំនងវិវត្តន៍ពី Xperia 1
- 2020-02-24 02:39:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទ 5G ដំបូងរបស់ SONY ទំនងវិវត្តន៍ពី Xperia 1
ចន្លោះមិនឃើញ
Sony ទំនងជាត្រៀមរួចជាស្រេចក្នុងការបោះជំហានចូលស្មាតហ្វូន 5G។ បើតាម Max Weinbach ក្រុមការងាររបស់ XDA បានចែករំលែករូបភាពដែលទំនងជារូបភាពលេចធ្លាយ និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Sony ឆ្នាំ ២០២០ គឺ Xperia 1 II និង Xperia 10 II។
Xperia 1 II ដូចឈ្មោះវាបានបញ្ជាក់អ៊ីចឹង គឺវាជាប្រភេទដែលមានការផ្លាស់ប្ដូរថ្មីនៃ Sony Xperia 1 ដោយមានប្ដូរប្រើសេវា 5G, បំពាក់បន្ទះឈីប Snapdragon 865 ដែលសមត្ថភាពខ្លាំងក្លាជាងមុន និងអេក្រង់ដែលអាចបង្ហាញដូចជាអេក្រង់ 90Hz ផងដែរ។
ការផ្លាស់ប្ដូរផ្សេងទៀតរួមមានថ្មទំហំ ៤០០០ mAh (កើនពី ៣៣០០ mAh), សមត្ថភាព Zoom បាន ៣ដង (ជំនួសឲ្យ ២ដង), មាន RAM ទំហំ ៨GB និងអង្គផ្ទុកក្នុងម៉ាស៊ីនទំហំ ២៥៦GB។
ចំណែក Xperia 10 II វិញ គឺនៅតែប្រើប្រាស់សេវា 4G LTE ដដែល, មានអេក្រង់ OLED អាចបង្ហាញរូបភាពកម្រិត ២៥២០x១០៨០ ដូច Xperia 10។ ប៉ុន្តែវាមានសមត្ថភាពខ្លាំងលើសមុខត្រង់ការប្រើឈីប Snapdragon 665, មាន RAM ទំហំ ៤GB, មានកាមេរ៉ាក្រោយ ៣ គ្រាប់ និងអង្គផ្ទុក ១២៨GB។
កាលបរិច្ឆេទនៃការប្រកាសចេញមិនបានមកព្រមគ្នាជាមួយរូបភាពលេចធ្លាយទាំងនេះឡើយ ប៉ុន្តែគេអាចដឹងអំពីវាឆាប់ៗ ដោយសារនៅលើផ្ទាំងទូរសព្ទមានបង្ហាញអំពីថ្ងៃទី ២៤ ខែកុម្ភៈ៕