• 2020-02-24 02:21:23
  • ព័ត៌មាន

Apple យល់ច្រឡំថាពាក្យ "Asian” ទាក់ទងនឹងមាតិកាអាសអាភាស

  • 2020-02-24 02:21:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ប្រាស់​ iPhone នឹង​មិន​អាច​ Search ​រក​ពាក្យ​ "Asian” នៅ​លើ Broswer បាន​រក​នោះ​ទេ ប្រសិន​បើ​មុខងារ​​ដែល​បិទ​មិន​ឲ្យ​បើក​មាតិកា​អាសអាភាស​បាន​ត្រូវ​បាន​ដំណើរ​ការ​នោះ។

រឿង​រ៉ាវ​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​ឈ្មោះ Charlie Stigler។ នៅ​លើ​គណនី Twitter របស់​ខ្លួន Charlie បាន​បង្ហាញ​អារម្មណ៍​រំខាន​ចិត្ត​នៅ​ពេល​ដែល Apple គិត​ថា​ ពាក្យ​ "Asian” នេះ​គឺ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​មាតិកា​អាស​អាភាស ហើយ​បិទ​មិន​ឲ្យ​ Search ពាក្យ​នេះ​បាន​។ បន្ថែម​ពី​នេះ​ពាក្យ​ "Teen” ក៏​ត្រូវ Apple បិទ​ដែរ ប្រសិន​បើ​ដំណើរ​ការ​មុខងារ "Limit Adult Websites”។

​Charlie សរសេរ​បែប​នេះ​ថា ៖ "ដូច​នេះ​ប្រសិន​បើ​យុវវ័យ​ម្នាក់​ចង់​រៀន​អំពី​ម៉ូដ​សក់​អាស៊ី ឬ​ដឹង​អំពី​សុខភាព​ផ្លូវ​ចិត្ត​យុវវ័យ​ វា​នឹង​មិន​អាច​ទៅ​រួច​ទេ។ វា​ពិត​ជា​ភ្លីភ្លើ​មែន។”

គួរ​ថា​មុខងារ​នេះ​ដំណើរ​ការ​ដោយ​ចូល​ទៅ Settings → Screen Time → Content & Privacy Restrictions → Content Restrictions → Web Content → Limit Adult Websites៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់