• 2020-02-21 09:48:17
  • ព័ត៌មាន

មកស្គាល់មុខអ្នកគ្រប់គ្រងក្រុមហ៊ុន Innity ថ្មី ប្រចាំប្រទេសកម្ពុជា

  • 2020-02-21 09:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Innity ដែលផ្តល់នូវសេវាកម្មខាង អនឡាញ បាន​បញ្ជាក់​ថាលោក Janus David នឹងត្រូវកាន់ដំណែងជាអ្នកគ្រប់គ្រង​ប្រចាំ​ប្រទេសកម្ពុជា ចាប់ពីពេលនេះតទៅ។

លោក David

លោក David (ក្នុងរូប) បានចូលរួមជាមួយនឹងក្រុមហ៊ុន innity កាលពីឆ្នាំ២០១៧ ជាជំនួយការផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម ក្នុងប្រទេសម៉ាឡេស៊ី មុននឹងគាត់ត្រូវបានតែងតាំងជា អ្នកគ្រប់គ្រងតំណាងនៅប្រទេសកម្ពុជា ក្នុងកំឡុងខែឧសភា ឆ្នាំ២០១៨។

នៅក្នុងតំណែងថ្មី លោក David ត្រូវរាយការណ៍ផ្ទាល់ទៅកាន់លោក Fabian Looa ដែលជា COO នឹងសហស្ថាបនិក។ គាត់នឹងត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រង់ដំណើរការក្រុមហ៊ុន Innity នៅប្រទេសកម្ពុជា ដែលក្នុងនោះរួមបញ្ចូលទាំងការគ្រប់គ្រង់លើគម្រោងថវិកា, ពិនិត្យលើសកម្មភាពរបស់អតិថិជន និងត្រូវជួយក្រុមអោយសម្រេចបាននៅ KPI ប្រចាំឆ្នាំ។ ហើយគាត់ក៏ត្រូវទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍ និងដាក់ដំណើរការនៅយុទ្ធសាស្ត្រ ដើម្បីអោយអាជីវកម្មមានការរីកចំរើន និងបង្កើននៅអតិថិជន។

ក្នុងនោះបញ្ជីអតិថិជន ដែលលោក David បានធ្វើការជាមួយរួមមាន Toyota, Honda, Nissan, Unilever, Manulife និង​ Samsung។ កំឡុងពេលគាត់ធ្វើការជាប្រធានទីផ្សារ នៅ Innity Malaysia ចន្លោះខែធ្នូ ឆ្នាំ២០១៧ ដល់ខែមេសា ឆ្នាំ២០១៨ គាត់បានធ្វើការជាមួយអតិថិជន, ក្រុមហ៊ុនផ្សព្វផ្សាយ នឹង Media Agency រហូតដល់អ្នកផ្សាយពាណិជ្ជកម្មនៅប្រទេសកម្ពុជា។

លោក David និង​ក្រុម​ការងារនៅកម្ពុជាកាលពីឆ្នាំ ២០១៨

តាមរយៈបណ្តាញសង្គម LinkedIn របស់លោក David ក៏បានបង្ហាញលោកធ្លាប់បានធ្វើការនៅក្រុមហ៊ុន Tan Chong Group ជាជំនួយការអ្នកគ្រប់គ្រង ក្នុងផ្នែកឌីជីថល ​ជាង ១ឆ្នាំ ក្នុងទីក្រុងកូឡាឡាំពួ មុននឹងចូលរួមជាមួយក្រុមហ៊ុន Innity។ គាត់ក៏ធ្លាប់បានធ្វើការនៅ Apora Ventures, The Photo Society, and Hot Potato Publishing។ លោក David បាននិយាយថាលោកមានកិត្តិយសនិងលើកទឹកចិត្តក្នុងការទទួលយកការប្រកួតប្រជែងក្នុងការដឹកនាំនិងធ្វើឱ្យមានភាពលេចធ្លោសម្រាប់ក្រុមហ៊ុន Innity នៅក្នុងប្រទេសកម្ពុជា។

“នេះគឺជាឱកាសដ៏អស្ចារ្យមួយក្នុងការប្រើប្រាស់ថាមពលនៃបច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់ម៉ាកពាណិជ្ជកម្ម, អ្នកផ្សាយពាណិជ្ជកម្ម និងអ្នកបោះពុម្ពផ្សាយ។ ពួកយើងមានគោលបំណង ក្នុងការកំណត់នៅគោលការណ៍ មួយសម្រាប់ទីផ្សារឌីជីថល ដោយក្នុងនោះយើងបានប្រើប្រាស់ នៅបច្ចេកវិទ្យាក្នុងការពិនិត្យចំពោះការក្លែងបន្លំការផ្សព្វផ្សាយពាណិជ្ជកម្ម និងការបង្កើតប្រព័ន្ធផ្សព្វផ្សាយដ៏សំបូរបែប។ ខ្ញុំមានកិត្តិយសណាស់ដែលត្រូវបានផ្តល់ឱកាស ដើម្បីដឹកនាំក្រុមការងារឌីជីថល និងក្រុមហ៊ុនរបស់យើងនៅកម្ពុជា។”

លោក Looa បាននិយាយថា David មានភាពខ្លាំងលើផ្នែកយុទ្ធសាស្ត្រ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដឹកនាំក្រុមការងារ អោយសម្រេចបាននៅគោលដៅរបស់ក្រុមហ៊ុន។ លោក Looa បានបន្ថែមថា “ យើងមានការរំភើបក្នុងការបញ្ចូលគ្នានៅជំនាញ បទពិសោធន៍ និងភាពជាអ្នកដឹកនាំរបស់គាត់ជាមួយក្រុមរបស់យើងនិងពង្រឹងវត្តមានទីផ្សាររបស់យើងនៅក្នុងប្រទេសកម្ពុជានៅក្នុងវិស័យឌីជីថលដែលមានភាពស្វាហាប់និងប្រកួតប្រជែងនេះ” ។

ដោយមានទីស្នាក់ការកណ្តាលនៅប្រទេសម៉ាឡេស៊ី ក្រុមហ៊ុន Innity ក៏មានសាខានៅបណ្តាប្រទេសមួយចំនួនដូចជាប្រទេសម៉ាឡេស៊ី សិង្ហបុរី ថៃ ឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីន កម្ពុជា ភូមា ហុងកុង តៃវ៉ាន់ និងកូរ៉េខាងត្បូង ដែលមានបុគ្គលិកជាង ៣០០ នាក់នៅពេលបច្ចុប្បន្ន៕

អត្ថបទ៖ សុខហេង

មតិយោបល់