- 2020-02-21 04:54:19
- ព័ត៌មាន
ប៉ាណាមុខនៃឡាន Ford F-150 ឆ្នាំ ២០២១ ពេលនេះបានបង្ហាញរាងទាំងស្រុង
- 2020-02-21 04:54:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ាណាមុខនៃឡាន Ford F-150 ឆ្នាំ ២០២១ ពេលនេះបានបង្ហាញរាងទាំងស្រុង
ចន្លោះមិនឃើញ
រូបភាពថ្មីដែលបានមកពីការឃ្លាំចាំថតរថយន្ត Ford F-150 ស៊េរីឆ្នាំ ២០២១ ប្រភេទសាកល្បង (Prototype) បានបង្ហាញអំពីរូបរាងផ្នែកខាងមុខនៃរថយន្ត ដែលកន្លងមកធ្លាប់តែមានការបិទបាំង។
តាមរយៈរូបភាពនេះឃើញថារថយន្ត Ford F-150 ស៊េរីថ្មីពិតជានឹងមានការផ្លាស់ការឌីហ្សាញខុសពីជំនាន់បច្ចុប្បន្ន ដែលប៉ាណាខាងមុខនេះប្រៀបធៀបជាទទួលរងឥទ្ធិពលពីម៉ូដែលរថយន្ត Ranger មួយចំនួន។
ចំពោះកាលបរិច្ឆេទដែលរថយន្តនេះត្រូវបង្ហាញរូបរាងផ្លូវការគេនៅមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែសារព័ត៌មាន Motor1 ទទួលបានតម្រុយដែលនិយាយថាការផលិតសាកល្បងសម្រាប់រថយន្តស៊េរីឆ្នាំ ២០២១ នេះ គឺបានចាប់ផ្ដើមរួចទៅហើយ ដែលការផលិតជាផ្លូវការនឹងចាប់ផ្ដើមពីខែកក្កដាតទៅ។ នេះអាចមានន័យថាការបង្ហាញមុខជាសាធារណៈរបស់វា អាចកើតមាននៅក្នុងកម្មវីធី New York Auto Show នាខែមេសា ឬនៅក្នុងកម្មវិធី Detroit Auto Show នាខែមិថុនា៕