• 2020-02-17 02:16:13
  • ព័ត៌មាន

បំពាក់កង់រថក្រោះលើឡាន Tesla Model 3 អាចបើកលើទឹកកកផុយ (វីដេអូ)

  • 2020-02-17 02:16:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់រថយន្តអគ្គិសនី Tesla Model 3 បានកែច្នៃរថយន្ត Sedan របស់ខ្លួន ទៅជារថយន្ត Off-road ដ៏អស្ចារ្យមួយ ដោយផ្លាស់ប្តូរកង់ធម្មតាចេញ ហើយដាក់ជំនួសវិញដោយកង់រថក្រោះនៅផ្នែកខាងក្រោយទាំងសងខាង។

រថយន្ត Model 3 ខាងលើ គឺជាប្រភេទ Standard Range Plus ដែលប្រើប្រាស់ប៉ុងមួយវិលកង់ក្រោយ (RWD)។ បើតាមវីដេអូបានបង្ហាញឲ្យឃើញ រថយន្ត Tesla បំពាក់កង់រថក្រោះនោះ មានសមត្ថភាពអាចបើកឆ្លងកាត់ផ្លូវទឹកកកយ៉ាងងាយស្រួលតែម្តង។

ថ្វីបើកង់នោះមិនមែនផលិតមកសម្រាប់រថយន្ត Tesla Model 3 ប៉ុន្តែវាត្រូវបានកែច្នៃដើម្បីអាចប្រើជាមួយគ្នាបាន ហើយអាចឲ្យវាមានសមត្ថភាពកាន់តែខ្លាំងលើផ្លូវលំបាក៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់