• 2020-02-14 04:47:58
  • ព័ត៌មាន

Toyota GR Supra ២០២១ ថែមជម្រើសម៉ាស៊ីនតូចថ្មី ស៊ីសាំងតិច និងថោកជាងមុន

  • 2020-02-14 04:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្តស្ព័រ GR Supra ស៊េរីឆ្នាំ២០២១ ដែលនឹងបន្ថែមជម្រើសម៉ាស៊ីនតូច ចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង។ ម៉ាស៊ីនដែលបានមកពីក្រុមហ៊ុន BMW នេះមានកម្លាំង ២៥៥សេះ ជាម៉ាស៊ីនទំហំ ៤ស៊ីឡាំងដំបូងបង្អស់ដែលបំពាក់លើ Supra។

GR Supra ម៉ាស៊ីនតូចនេះនៅតែប្រើប្រអប់លេខ ៨វគ្គដូចម៉ាស៊ីនធំដែរ ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,០វិនាទី ហើយមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រៅពីជួយឲ្យតម្លៃចុះថោក Supra ម៉ាស៊ីនតូចនេះក៏នឹងជួយសន្សំសំចៃសាំងផងដែរ ថ្វីបើ Toyota មិនទាន់បានបង្ហាញពីតួលេខជាក់លាសក៏ដោយ។ ជាមួយគ្នានេះ ម៉ាស៊ីនតូចមានន័យថាទម្ងន់ស្រាលជាងមុន ពោលគឺត្រឹម ១ ៤៤៣គីឡូក្រាម ខណៈ Supra ម៉ាស៊ីនធំ មានទម្ងន់ ១ ៥៤២គីឡូក្រាម។

ដោយឡែក រថយន្ត Supra ម៉ាស៊ីនធំ ស៊េរីឆ្នាំ២០២១ ក៏ទទួលបានកម្លាំងបន្ថែមផងដែរ។ ម៉ាស៊ីនចំណ ៣,០លីត្រ Turbocharged ទំហំ ៦ស៊ីឡាងលើ Supra ឥឡូវនេះអាចបង្កើតកម្លាំងបាន ៣៨២សេះ ខ្លាំងជាងមុន ៤៧សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៩វិនាទីប៉ុណ្ណោះ។

គួរឲ្យដឹងថា Toyota GR Supra ថ្មី នឹងចេញលក់នៅសហរដ្ឋអាមេរិក ក្នុងខែមិថុនាខាងមុខ ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនាពេលក្រោយ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់