
- 2020-02-13 06:42:23
- ព័ត៌មាន
Toyota RAV4 Prime ឆ្នាំ២០២១ ប្រើសាំងផង អាគុយផង ហើយសាកភ្លើង សន្សំសំចៃកប់
- 2020-02-13 06:42:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota RAV4 Prime ឆ្នាំ២០២១ ប្រើសាំងផង អាគុយផង ហើយសាកភ្លើង សន្សំសំចៃកប់
ចន្លោះមិនឃើញ
Toyota បានដាក់បង្ហាញរថយន្ត RAV4 Prime ស៊េរីឆ្នាំ២០២១ របស់ខ្លួន នៅក្នុងកម្មវិធី 2020 Chicago Auto Show។
ថ្វីបើមិនទាន់ចេញលក់នាពេលឆាប់ៗនេះ ប៉ុន្តែវាជារថយន្ត RAV4 ដែលមានកម្លាំងខ្លាំង លឿន និងសន្សំសំចៃបំផុត។ វាដំណើរការដោយម៉ាស៊ីនប្រភេទ Plug-in Hybrid ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រ និងអាគុយអគ្គិសនី ដែលបង្កើតកម្លាំងបានសរុប ៣០២សេះ ខ្លាំង RAV4 Hybrid ធម្មតាដល់ទៅ ៨៣សេះឯណោះ។
រថយន្ត RAV4 Prime នេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៥,៨វិនាទី ហើយអាចបើកដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៦៣គីឡូម៉ែត្រទៀតផង នៅពេលសាកភ្លើងពេញ។
RAV4 Prime នេះចែកចេញជា ២ម៉ូដែលគឺ SE និង XSE ដោយមានបំពាក់ពូកស្បែក, ប្រព័ន្ធភ្លើងក្នុងកាប៊ីន Ambient Lighting, កន្លែងសាកថ្មទូរសព្ទ Wireless និងអេក្រង់បង្ហាញព័ត៌មានទំហំ ៩អ៊ីង៕